លោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញសិតព្រះភ័ក្ត្រព្រះពុទ្ធរូប ពីស្ពាន់ ដោយមានការចូលរួមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

លោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញសិតព្រះភ័ក្ត្រព្រះពុទ្ធរូប ពីស្ពាន់ ដោយមានការចូលរួមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

  • 4
រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញសិតព្រះភ័ក្ត្រព្រះពុទ្ធរូប ពីស្ពាន់ ដោយមានការចូលរួមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឯកឧត្តមអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ នៅភូមិប្រតិល សង្កាត់ព្រះស្រែ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពី។

ការសិតព្រះភ័ក្ត្រព្រះពុទ្ធរូបធ្វើពីស្ពាន់ មានខ្នាតនិងប្លង់ព្រះពុទ្ធរូបដែលត្រូវសាងសង់អំពីស្ពាន់មានកម្ពស់គិតត្រឹមភ្នេន ដល់ផ្នួងសក់ ៣,១១៩ម៉ែត្រ ប្រវែងភ្នេនព្រះមាន ២,៧៧២ម៉ែត្រ កម្ពស់ត្របកឈូកទម្រព្រះពុទ្ធរូប ០,៤៤៣ម៉ែត្រ មានទម្ងន់ ២តោន សម្រាប់ពុទ្ធបរិស័ទគោរពបូជា។
ការសិតព្រះភ័ក្ត្រព្រះពុទ្ធរូបធ្វើពីស្ពាន់នេះ គ្រោងនឹងដង្ហែយកទៅដាក់ក្នុងព្រះវិហារ វត្តគីរីជលសារ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ សំណង់ព្រះវិហារនេះបច្ចុប្បន្នសាងសង់បានប្រមាណជា ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅខែ១២ ឆ្នាំ២០២៤ខាងមុខ ការសាងសង់បានលឿននេះ ដោយសារយើងបានរៀបចំគណៈកម្មាធិការ រៀបចំផែនទីប្លង់សាងសង់បានត្រឹមត្រូវ ក្រុមជាងមានបច្ចេកទេសត្រឹមត្រូវ ធ្វើឱ្យការសាងសង់បានលឿន ឆាប់។
Skip to toolbar