លោកឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីពិធីពិព័រណ៍ពាណិជ្ជកម្ម និងធុរៈកិច្ចកម្ពុជា ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក – រដ្ឋបាលខេត្តព្រះសីហនុ

លោកឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីពិធីពិព័រណ៍ពាណិជ្ជកម្ម និងធុរៈកិច្ចកម្ពុជា ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

  • 4
នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីពិធីពិព័រណ៍ពាណិជ្ជកម្ម និងធុរៈកិច្ចកម្ពុជា ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអភិបាលក្រុងឡុងប៊ិចតំណាងអភិបាលក្រុងឡូសអាន់ជែលឡេស (Los Angeles) មន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក សភាពាណិជ្ជកម្មឡុងប៊ិច សភាពាណិជ្ជកម្ម ឡូសអាន់ជែលឡេស និង ធុរជនអាមេរិកនិងកម្ពុជា សរុបប្រមាណជាង ៥០០ នាក់។
ពិព័រណ៍ពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងការិយាល័យកុងស៊ុលកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិកក្នុងគោលបំណង បង្កើនការផ្សព្វផ្សាយ និងធ្វើពិពិធកម្មទីផ្សារផលិតផលដែលមានសក្តានុពលនាំចេញរបស់កម្ពុជា និងបង្ហាញពីសក្តានុពលរបស់កម្ពុជាទៅកាន់វិនិយោគិន។
តាមរយៈការចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍នេះ ធុរជនអាមេរិក វៀតណាម ថៃ កូរ៉េ ម៉ាឡេស៊ី និងជនជាតិដទៃទៀត ទទួលបានឱកាសស្វែងយល់ និងទទួលយកនូវបទពិសោធន៍នៃគុណភាពផលិតផល សេវាកម្ម នវានុវត្តន៍ និងបដិសណ្ឋារកិច្ចរបស់សហគ្រិនកម្ពុជាផងដែរ។
Skip to toolbar