លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Do Hung Viet អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម – រដ្ឋបាលខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Do Hung Viet អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • 4
នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Do Hung Viet អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូវៀតណាមមកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី៨ ដែលឆ្នាំនេះខេត្តព្រះសីហនុត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូវៀតណាម និងបានគូសបញ្ជាក់ថា នេះជាកិតិ្តយសមួយសម្រាប់ខេត្តព្រះសីហនុ ដែលគណៈកម្មាធិការបានជ្រើសរើសយកខេត្តព្រះសីហនុ ធ្វើជាទីតាំងនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម ផែនការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ ព្រមទាំងកិច្ចសហប្រតិបត្តិការមួយចំនួនដែលរដ្ឋបាលខេត្តកំពុងអនុវត្ត។
ក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញឆន្ទៈខិតខំធ្វើយ៉ាងណាបង្កើនសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន, ប្រទេសនិងប្រទេស ឱ្យកាន់តែជិតស្និតបន្ថែមទៀត។
ជាកិច្ចបន្ទាប់ គណៈប្រតិភូក៏បានអញ្ជើញទៅទស្សនាទីតាំងសំខាន់ៗមួយចំនួននៃខេត្តព្រះសីហនុមានដូចជា៖ រូបសំណាកព្រះថោងនាងនាគ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងសក្តានុពលរបស់ខេត្តក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគជាដើមផងដែរ។
Skip to toolbar