ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្ត នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្ត នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត

  • 4
រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្ត នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ទាក់ទងនឹងពិធីបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌបងប្អូនជាកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេមានតែប្រចាំការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធា រណជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ ក៏ប៉ុន្តែសម្រាប់មន្ត្រីរាជការបានឈប់សម្រាកជួបជុំក្រុមគ្រួសារសប្បាយរីករាយ ព្រោះយើងជាកងកម្លាំងត្រូវមានភារកិច្ច និងជាការលះបង់ និងស្មារតីក្នុងការចូលរួមការថែរក្សាសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបង្កើនការទទួលខុសត្រូវ ព្រោះភ្ញៀវបង្កើនការដើរលេងកម្សាន្ត ក៏ប៉ុន្តែកងកម្លាំងត្រូវមានភារកិច្ចមមាញឹកជាងមុន។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់កងកម្លាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌជូនចំពោះអស់លោកជានាយ នាយរង និងកងកម្លាំងអាវុធហត្ថខេត្ត ពិតហើយថា រដូវភ្ជុំជារដូវឈប់សម្រាកតែកងកម្លាំងរបស់យើងមានភារកិច្ចកាន់តែច្រើន។
ក្នុងឱកាសនោះ ឯកឧត្តម ខេត្តព្រះសីហនុ ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនកងកម្លាំងនៃកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមប្រកបដោយបរិយាកាសស្និតស្នាល។
Skip to toolbar