សូមអរគុណ លោក ធូ ឆៃលុយ មានអាស័យដ្ឋានបច្ចុប្បន្ន ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាប្រជានេសាទទី១ ដែលបានមកចុះបញ្ជីសម្គាល់នាវានេសាទ – រដ្ឋបាលខេត្តព្រះសីហនុ

សូមអរគុណ លោក ធូ ឆៃលុយ មានអាស័យដ្ឋានបច្ចុប្បន្ន ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាប្រជានេសាទទី១ ដែលបានមកចុះបញ្ជីសម្គាល់នាវានេសាទ

  • 4
សូមអរគុណ លោក ធូ ឆៃលុយ មានអាស័យដ្ឋានបច្ចុប្បន្ន ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាប្រជានេសាទទី១ ដែលបានមកចុះបញ្ជីសម្គាល់នាវានេសាទ និងសៀវភៅត្រួតពិនិត្យបច្ចេកទេសទូកនេសាទ(ឆៀក)នៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ ហើយបានមកទទួលប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យបច្ចេកទេសទូកនេសាទ(ឆៀក) ដើម្បីទៅប្រើប្រាស់តាមតម្រូវការរួចហើយ។ សូមជូនពរលោក ធូ ឆៃលុយ មានសុខភាពល្អ និងប្រកបអាជីវកម្មដោយទទួលបានផលនេសាទច្រើន។

ទន្ទឹមនឹងនេះ អង្គភាពច្រកចេញចូលតែមួយ សូមបន្តអំពាវនាវដល់ប្រជានេសាទទាំងអស់ក្នុងខេត្តព្រះសីហនុ សូមរួសរាន់ និងប្រញាប់ប្រញាល់មកចុះបញ្ជី និងពិនិត្យបច្ចេកទេសទូកនេសាទឱ្យបានលឿនបំផុត និងយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះជាកំហិតដើម្បីទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពីរដ្ឋបាលខេត្តព្រះសីហនុ ដូចជា៖ ការបញ្ចុះកម្រៃសេវាចុះបញ្ជី និងពិនិត្យលក្ខណៈបច្ចេកទេសទូកនេសាទ (ឆៀក)រហូតដល់៥០ភាគរយ និងមិនយកកម្រៃពន្ធលើដែននេសាទ ឆ្នាំ២០២៣ និងការជួយសម្របសម្រួលរៀបចំ ពាក្យស្នើសុំ និងឯកសារភ្ជាប់ពីរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ផងដែរ។ នៅពេលបញ្ចប់ការលើកទឹកចិត្តនេះ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្ត នឹងគិតកម្រៃសេវាចុះបញ្ជីទូក និងពិនិត្យលក្ខណៈបច្ចេកទេសទូកនេសាទ (ឆៀក) ពេញធម្មតា ហើយប្រជានេសាទដែលមិនមកស្នើសុំចុះបញ្ជី នឹងប្រឈមវិធានការរដ្ឋបាលដូចជា ការផាកពិន័យ និងមិនអនុញ្ញាតឱ្យនេសាទលើលម្ហសមុទ្រនៃខេត្តព្រះសីហនុយើងឡើយ។
គិតចាប់ពីថ្ងៃទី ០១ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយ បានទទួលសេវាចុះបញ្ជីទូកនេសាទ និងត្រួតពិនិត្យបច្ចេកទេសទូកនេសាទ សរុបចំនួន២០៧ទូក រួចហើយ។
Skip to toolbar