ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាល ជាប្រធានជលផល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះបញ្ជីនាវា និងទូកនេសាទក្នុងខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាល ជាប្រធានជលផល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះបញ្ជីនាវា និងទូកនេសាទក្នុងខេត្តព្រះសីហនុ

  • 4
ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាល ជាប្រធានជលផល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះបញ្ជីនាវា និងទូកនេសាទក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងកិច្ចប្រជុំស្តីពីការចុះបញ្ជីនាវា ទូកនេសាទនៅភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីជម្រុញការលើកទឹកចិត្ត និងការផ្សព្វផ្សាយដល់ប្រជានេសាទឱ្យចូលមកស្នើសុំចុះបញ្ជីទូកនេសាទរបស់ខ្លួន រដ្ឋបាលខេត្តនឹងបញ្ចុះតម្លៃ ៥០ភាគរយ សម្រាប់ឆ្នាំ២០២៣។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យក្រុង ស្រុក មេឃុំ ចៅសង្កាត់ យកស្មារតីនៃអង្គប្រជុំទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជានេសាទរបស់ខ្លួន មន្ត្រីជំនាញត្រូវខិតខំជួយសម្របសម្រួលជូនពួកគាត់តាមនីតិវិធី ដូច្នេះសុំឱ្យប្រជានេសាទមកកាន់ច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត នឹងនៅរង់ចាំបំរើសេវារបស់ប្រជានេសាទ ម្យ៉ាងទៀតជួយកាត់បន្ថយពេលវេលា និងបង្កលក្ខណៈកាន់តែងាយស្រួលជូនពួកគាត់ អង្គភាពច្រកត្រូវខិតខំជម្រុញសម្របសម្រួលឯកសារឱ្យប្រជានេសាទ ដែលពួកគាត់មកសុំសេវា ត្រូវធ្វើយ៉ាងណាធ្វើជូនគាត់ភ្លាមៗឱ្យបានកាន់តែលឿន និងមានតម្លាភាព ដើម្បីឱ្យកម្ពុជា ចេញផុតពីកាតក្រហមរបស់សហភាពអ៉ឺរ៉ុប ត្រូវខិតខំអប់រំផ្សព្វផ្សាយដល់ប្រជានេសាទនៅក្នុងសហគមចូលមកចុះបញ្ជីទូកនេសាទឱ្យបានទាន់ពេលវេលា ក្នុងដំណាក់កាលលើកទឹកចិត្ត ក្រោយការលើកទឹកចិត្តមានការផាកពិន័យ ភូមិ ឃុំនីមួយៗត្រូវទទួលខុសត្រូវចំពោះបងប្អូនប្រជានេសាទរបស់ខ្លួនក្នុងការចុះបញ្ជីទូកនេសាទនៅក្នុងសហគមនេសាទឱ្យបានលឿនឆាប់។
ឯកឧត្តម ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាល ជាប្រធានរដ្ឋបាលជលផលមានប្រសាសន៍ថា បច្ចប្បន្នទូកនេសាទនៅក្នុងខេត្តព្រះសីហនុមិនទាន់បានចុះបញ្ជី បើទូកនេសាទណាបានចុះបញ្ជីហើយ យើងនឹងបំពាក់ឧបករណ៍ GPS ព្រោះសហភាពអ៉ឺរ៉ុប IU បានផ្តល់ថវិកាក្នុងការបំពាក់ឧបករណ៍ GPS តាមដានទូកនេសាទដែលបានចុះបញ្ជីរួច។ ការចុះបញ្ជីផ្តោតសំខាន់សម្រាប់ការគ្រប់គ្រងឱ្យមានតម្លាភាព ប្រសិទ្ធភាព និងការងារជួយសង្គ្រោះដោយឧបទ្ទហេតុណាមួយនៅក្នុងលម្ហរសមុទ្រ។ តាមច្បាប់កម្ពុជាទូកអូសមិនអនុញ្ញាតិឱ្យអូសនៅក្រោមជម្រៅទឹក ២០ម៉ែត្រ ដូច្នេះអាជ្ញាធរមូលដ្ឋាន និងសហគមនេសាទត្រូវកំណត់ដែននេសាទសម្រាប់ទូកនេសាទ មានដូចជា អួនអូស ទូក លបក្តាម ត្រូវពង្រីកដែននេសាទនៅក្នុងសហគម ដើម្បីរួមគ្នាថែរក្សា ការពារ និងអភិរក្សធនធានជលផលរបស់យើងឱ្យសម្បុរបែបបន្ថែមទៀតសម្រាប់ប្រជានេសាទ និងការនេសាទនាំចេញ។ ដោយសារកម្ពុជា ជាប់កាតក្រហមរបស់សហភាពអ៉ឺរ៉ុបតាំងពីឆ្នាំ២០១៤ មានរយៈពេល ៩ឆ្នាំមកហើយ ការជម្រុញចុះបញ្ជីនាវា ទូកនេសាទនេះ ដើម្បីដោះកាតក្រហមពី IU នៅពេលខាងមុខ។
សូមរម្លឹកថា នៅខេត្តព្រះសីហនុ មានពីរក្រុង និង៣ស្រុក មានទូកនេសាទតូច ធំ សរុបចំនួន ២ ៥២៣ទូក ហើយទូកដែលបានសុំបង់ពន្ធដែននេសាទមានចំនួន ៦៥ទូក។
Skip to toolbar