ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតឧបត្ថម្ភជូនក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតឧបត្ថម្ភជូនក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

  • 4
ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតឧបត្ថម្ភជូនក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលទទួលបានជ័យលាភីលេខ១ ឯកឧត្តមបណ្ឌិត ស សុខា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត និងលោកអភិបាលក្រុងព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១ម៉ឺនដុល្លាសហរដ្ឋអាមេរិក ឧបត្ថម្ភជូនដល់ក្រុមកីឡាបាល់ទះនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
Skip to toolbar