ពិធីសំណេះសំណាល និងផ្សព្វផ្សាយពីគំរូប្លង់តូបកម្សាន្តតាមតំបន់រមណីយដ្ឋានឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ពិធីសំណេះសំណាល និងផ្សព្វផ្សាយពីគំរូប្លង់តូបកម្សាន្តតាមតំបន់រមណីយដ្ឋានឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

  • 4

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះ
សំណាល និងផ្សព្វផ្សាយពីគំរូប្លង់តូបកម្សាន្ត តាមតំបន់ឆ្នេរអូរឈើទាល ដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់អាជីវកម្ម
នៅតាមបណ្តោយឆ្នេរអូរឈើទាលទាំងអស់ ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សុទ្ធសុភា អគ្គលេខាធិការរង
នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ ឯកឧត្តម យស ណារ៉ាឌី អនុរដ្ឋលេខាធិការ និង លោក ឈិន
សេងងួន
អភិបាលរងនៃគណៈអភិបាលខេត្ត ។

ក្នុងឱកាសនោះ ឯកឧត្តម ហង្ស សុតសុភា បានបង្ហាញពីគំរូប្លង់តូបកម្សាន្តនៅតាមតំបន់ឆ្នេរឯករាជ្យ និងឆ្នេរអូ
ឈើទាល ជូនប្រជាពលរដ្ឋទំាង៤១នាក់ដែលមានឈ្មោះក្នុងបញ្ជី ដើម្បីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍ
តំបន់ឆ្នេរបែងចែកចំនូនតូបទៅតាមទំហំដីរបស់គាត់ ។ ឯកឧត្តមបានពន្យល់ពីប្លង់ដែលគណៈកម្មការជាតិបាន
រៀបចំ ដោយគូសបញ្ជាក់ថាប្លង់គំរូតូបកម្សាន្តមានបីប្រភេទគឺ តូបទោល តូបភ្លោះ និងតូបធម្មតា ដើម្បីឱ្យសាក
សម ទៅនឹងកិត្តិនាមសមាជិកឆ្នេរស្អាតលើពិភពលោកការររចនាតូបកម្សាន្តប្រើរចនាបថបែបខ្មែរដោយប្រក់ក្បឿង
ស្រកានាគ តូបនីមួយៗមានទំហំ ៨ម៉ែត្រ គុណនឹង ម្ភៃម៉ែត្រ ហើយចន្លោះតូបនីមួយៗមានគម្លាត ៤ ម៉ែត្រពីគ្នា
ព្រម ទាំងមានការរៀបចំប្រព័ន្ធលូបង្ហូរទឹកកខ្វក់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស  នៅក្នុងព្រះរាជាណាចក្រកម្ពុជា
មានខេត្តជាប់តំបន់ឆ្នេរចំនូន៤ គឺ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលកំពុងប្រណាំង
ប្រជែងគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍រៀងៗខ្លួន។ ទេសចរណ៍គឺជាសក្តានុពលមួយដែលនាំឱ្យជីវភាពប្រជា
ពលរដ្ឋរីកចំរើន ដូច្នេះដើម្បីស្របទាញអ្នកទេសចរឱ្យកាន់តែមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុឱ្យបានកាន់តែ
ច្រើននោះ ការអភិវឌ្ឍតំបន់ឆ្នេរត្រូវតែធ្វើឡើងដោយជៀសមិនផុត វាជាប្រយោជន៍រួមសម្រាប់កូនខ្មែរទាំងអស់គ្នា
ជាពិសេសកូនចៅជំនាន់ក្រោយ វាមិនមែនប្រយោជន៍បុគ្គលនោះទេ ។

1

នៅក្នុងឱកាសនេះ ឯកឧត្តម គណៈអធិបតីក៏បានផ្តល់ជម្រើសសម្រាប់បងប្អូនប្រជាពលរដ្ឋជ្រើសរើស ៖
១- អាជីវករមានលទ្ធភាពគឺអាចសាងសង់តូបកម្សាន្តដោយខ្លូនឯង
២- គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរនឹងសាងសង់តូបកម្សាន្តជូនអាជីវករដែលមិនមាន
លទ្ធភាពសាងសង់ ដោយគោរពតាមកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការ។

ក្រោយពីមានការជជែកពិភាក្សា យ៉ាងយកចិត្តទុកដាក់ពីសំណាក់បងប្អូនអាជីវកររួចមក អង្គពិធីទាំងមូល
សម្រេចដូចតទៅ៖
១- អាជីវករនៅតាមបណ្តោយឆ្នេរអូរឈើទាលទាំងអស់យល់ព្រមធ្វើតាមគំរូប្លង់តូបកម្សាន្តថ្មីនេះ ។
២- អាជីវករ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរឯកភាពអភិវឌ្ឍន៍នៅនឹងកន្លែង ។
៣- អាជីវករជាអ្នករ៉ាប់រងការសាងសង់តូបថ្មីដោយខ្លូនឯង ។

បន្ថែមពីនេះទៅទៀតបងប្អូនអាជីវករទាំងអស់ស្នើសុំឱ្យមានការរុះរើ និងសាងសង់តូបកម្សាន្តថ្មីនៅដើមខែឧសភា ឆ្នាំ២០១៧ ហើយគណៈកម្មាធិការជាតិបានយល់ព្រមទទួលយកសំណើនេះ ដាក់ជូនថ្នាក់ដឹកនាំថ្នាក់ជាតិជ្រាប និងសម្រេច ៕ TR

2

3

4

5

6

7

 

Skip to toolbar