ទិវាគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា – រដ្ឋបាលខេត្តព្រះសីហនុ

ទិវាគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • 4

រដ្ឋបាលខេត្តព្រះសីហនុ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លានៃ ព្រះរាជពិធីបុណ្យខួបទី១២ នៃទិវាគ្រងព្រះបរម
សិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ មហាក្សត្រ នៃ ព្រះរាជាណា
ចក្រកម្ពុជា
ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំទាំងអស់គ្នា ជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃខេត្ត
ព្រះសីហនុ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវមនោសញ្ចេតនាយ៉ាងស្មោះស្ម័គ្រប្រកបដោយភក្ដីភាព ដែលព្រះ
អង្គទ្រង់ សព្វព្រះរាជហឬទ័យយាងគង់ក្នុង ព្រះបរមសិរីរាជសម្បត្តិ ដែលនេះជានិម្មិតរូបនៃការឯកភាពជាតិ និង
ជាម្លប់ដ៏សុខក្សេមក្សាន្តត្រជាក់ត្រជុំដល់ទូលព្រះបង្គំទាំងអស់គ្នា។

ទូលបង្គំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទន៍កិច្ចថ្វាយព្រះសព្ទសាធុការពរបវរមហាប្រសើរ និងសូម
លើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មហិទិ្ធឬទ្ធិបុណ្យបារមីទេវតារក្សាមហាស្វេតច្ឆត្រ និង
វត្ថុស័ក្កិសិទ្ធិក្នុងលោកព្រមទាំងដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងដួង
វិញ្ញណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ សូមជួយបីបាច់ថែរក្សាព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះ
រាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះរស្សា ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះបរមសីរីរាជសម្បត្តិ
ជាម្លប់ត្រជាក់ត្រជំសុខដុមរមនារបស់មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរគ្រប់រូបតរៀងទៅ។ 

សូម ព្រះកុរណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវភក្ដីភាពដ៏ស្មោះត្រង់ និងអភិ
វន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា។  សូមថ្វាយព្រះមហាសព្ទសាធុការពរ !…

v_0361

pisey-2015-05-12-full-p1-632x400

រូបភាព៖ អ៊ិនធើណិត

 

Skip to toolbar