ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ លោកអនុសេនីយឯក សឿ កែវ មន្រ្តីនគរបាល នៃស្នងដ្ឋាននគរបាលខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ លោកអនុសេនីយឯក សឿ កែវ មន្រ្តីនគរបាល នៃស្នងដ្ឋាននគរបាលខេត្តព្រះសីហនុ

  • 4
នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ លោកអនុសេនីយឯក សឿ កែវ មន្រ្តីនគរបាល នៃស្នងដ្ឋាននគរបាលខេត្តព្រះសីហនុ (មន្រ្តីនគរបាលប្រចាំការនៅសាលាខេត្តព្រះសីហនុ) ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកផែឈើមួយកន្រ្តក់ ទឹកដោះគោឆៅ និងថវិកាចំនួន ២.០០០.០០០ រៀល ជូនដល់លោកអនុសេនីយឯក សឿ កែវ និងបានណែនាំត្រូវយកចិត្តទុកដាក់មើលថែទាំសុខភាពដើម្បីឱ្យឆាប់ជាសះស្បើយឡើងវិញ។
Skip to toolbar