លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញជាវាគ្មិនចូលរួម “វេទិកាអចលនទ្រព្យ និងសំណង់” – រដ្ឋបាលខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញជាវាគ្មិនចូលរួម “វេទិកាអចលនទ្រព្យ និងសំណង់”

  • 4
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញជាវាគ្មិនចូលរួម “វេទិកាអចលនទ្រព្យ និងសំណង់” ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា (EUROCHAM)។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានពាណិជ្ជករ និងវិនិយោគិនខ្មែរ បរទេសចូលរួមយ៉ាងច្រើនកុះករ​ ក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់អំពីស្ថានភាព និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា និងខេត្តព្រះសីហនុនិយាយជារួម និងដោយឡែក។
ក្នុងកិច្ចពិភាក្សានេះ លោកអភិបាលរងបានគូសបញ្ជាក់អំពីតថភាព និងវឌ្ឍនភាព នៃផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងធ្វើបច្ចុប្បន្នភាពវិធានការនានាដើម្បីដោះស្រាយគម្រោងវិនិយោគដែលជាប់គាំង ជូនសាធារណជនដែលជាអ្នកជំនាញមកពីវិស័យអចលនទ្រព្យ និងធនាគារផងដែរ។
Skip to toolbar