ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ណុង រ៉ុង (NONG RONG) – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ណុង រ៉ុង (NONG RONG)

  • 4
រសៀលថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ណុង រ៉ុង (NONG RONG) ឧបការី រដ្ឋមន្រ្តីការបរទេសចិន គណៈប្រតិភូ និងទីប្រឹក្សាអមស្ថានទូតប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុស្ថិតនៅភាគនារតី នៃប្រទេសកម្ពជា ជាខេត្តមួយក្នុងចំណោមខេត្ត៤ នៃតំបន់ឆ្នេរ មានសក្តានុពលកំពង់ផែសមុទ្រទឹកជ្រៅ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណទី៤ និងគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» របស់លោកប្រធានធិបតីចិន ស៊ី ជីងពីង នៅឆ្នាំ២០១៥ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរ និងវិនិយោគចិន។ ផ្តើមចេញពីគោលនយោបាយទាំងពីរនេះ ស្របនឹងខេត្តព្រះសីហនុមានសក្តានុពលកោះ ឆ្នេរ នៅចុងសប្តាហ៍ភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុយ៉ាងច្រើកុះករ។ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្រួបយកកម្លាំងពលកម្ម ២៥ ០០០នាក់។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា នៅខែឧសភា ឆ្នាំ២០២៣ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិព័រណ៍ និងសម្ពោធរោងចក្រផលិតសំបកកងរថយន្តដំបូងក្នុងខេត្តព្រះសីហនុ មានទុនវិនិយោគ ៣០០លានដុល្លាអាមេរិក ប្រើប្រាស់កម្លាំងពលកម្ម ១៥០០នាក់ ជាក្រុមហ៊ុនឧស្សាហកម្មធំហើយទំនើបនៅខេត្តព្រះសីហនុ។ ទន្ទឹមនោះខេត្តព្រះសីហនុ មានសេវាកម្មយ៉ាងច្រើនមានដូចជា សណ្ឋាគារ កាស៊ីណូ ហើយវិស័យនេះរីកលូតលាស់មានអ្នកវិនិយោគចិនជាច្រើន ផ្តល់ការងារនិងទទួលបានប្រាក់ខែខ្ពស់ជូនយុវជនកម្ពុជា។ ក្រៅពីនេះក៏មានការក្រុមហ៊ុនវិនិយោគរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មធំ២ ដែលមានអនុភាពផ្តល់ថាមពលរហូតដល់ ១ ៣០០មេហ្កាវ៉ាត់ ខេត្តព្រះសីហនុតម្រូវការប្រើប្រាស់ថាមពល ១៧០មេហ្កាវ៉ាត់នៅរដូវក្តៅ នៅសល់បន្តចែកចាយទៅកាន់បណ្តារាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីវិបត្តិកូវីដសន្ទុះភ្ញៀវទេសចរមិនទាន់ដំណើរការល្អឡើងវិញ តែទេសចរក្នុងស្រុកមានសន្ទុះខ្លាំង។ ខេត្តព្រះសីហនុបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុងនៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៧នាពេលបច្ចុប្បន្ន។
ឯកឧត្តម ណុង រ៉ុង (NONG RONG) ឧបការីរដ្ឋមន្រ្តីការបរទេសចិន បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត បានទទួលស្វាគមន៍ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ សូមកោតសរសើរអភិបាលខេត្ត ក៏ដូចជាសហការីធ្វើឱ្យកិច្ចសហប្រតិបត្តិការចិន កម្ពុជាកាន់តែស៊ីជម្រៅថែមទៀត ខេត្តព្រះសីហនុមានការរីកចម្រើនរស់រវើក និងអបអរសាទរសមិទ្ធផលកម្ពុជាទទួលបាន ពិសេសខេត្តព្រះសីហនុ ហើយមេដឹកនាំប្រទេសទាំងពីរមានកុងសង់ស៊ីសសំខាន់ៗជាច្រើន។ កាលពីខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង ប្រទេសទាំងពីរកសាងក្របខណ្ឌត្បូងពេជ្រ ៦វិស័យ ផ្តោតសំខាន់លើការអភិវឌ្ឍខេត្តព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ជំរុញកិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជា សមិទ្ធផលរបស់ខេត្តព្រះសីហនុ សរបញ្ជាក់ពីកិច្ចសហប្រតិបត្តិការចិន កម្ពុជារីកចម្រើនក្នុងពេលអនាគត ខ្ញុំដឹងថា សម្តេចនាយករដ្ឋមន្ត្រីមកទស្សនាខេត្តព្រះសីហនុជាច្រើនដងបានចូលរួមក្នុងពិធីសម្ពោធគម្រោងជាច្រើនរបស់វិនិយោគចិននៅកម្ពុជា ខ្ញុំរីករាយនៅខែឧសភា ឆ្នាំ២០២៣ខាងមុខ សម្តេចតេជោ នឹងមកខេត្តព្រះសីហនុម្តងទៀត ដើម្បីចូលរួមសម្ពោធក្រុមហ៊ុនធំរបស់ចិនវិនិយោគនៅកម្ពុជា។ ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ មានផ្លូវល្បឿនលឿន ផ្តល់ឱកាសកាន់តែច្រើនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្មរបស់ខេត្តព្រះសីហនុ។
ឯកឧត្តម ណុង រ៉ុង (NONG RONG) បានបញ្ជាក់ថា កាលពីព្រឹកខ្ញុំបានទស្សនកិច្ចក្រុមហ៊ុនវិនិយោគចិនក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ រោងចក្រផលិតខោអាវ ដោយមានការគាំទ្រពីអភិបាលខេត្ត គម្រោងប្រព្រឹត្តទៅដោយរលូន ព្រមទាំងបានបណ្តុះបណ្តាលធនធានមនុស្សុយ៉ាងច្រើនដល់ខេត្តព្រះសីហនុ ក្រុមហ៊ុនផ្តោតសំខាន់ការការពារបរិស្ថាន និងទស្សនកិច្ចរោងចក្រអគ្គិសនីធ្យូងថ្ម ផលិតអគ្គិសនីច្រើនមានអត្រា ៤០ភាគរយ នៃអគ្គិសនីទាំងមូលនៃប្រទេសកម្ពុជា ប្រើប្រាស់បច្ចេកទេសខ្ពស់ការពារបរិស្ថាន។ ប្រទេសទាំងពីរបង្កើនបរិយាកាសឈ្នះឈ្នះ ផ្តល់ឱកាសកាន់តែច្រើនដល់ប្រជាជន នៃប្រទេសទាំងពីរ ជំរុញការអភិវឌ្ឍ បង្កើនបរិយាកាសល្អសម្រាប់ប្រទេសទាំងពីរតាមយន្តការសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីជួយដល់ការផ្សព្វផ្សាយព្រឹត្តិការណ៍ល្អរវាងប្រទេសទាំងពីរដល់សាធារណជនកាន់តែជ្រួតជ្រាប ហើយឆ្នាំនេះ គឺជាខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតចិន កម្ពុជា ក៏ដូចជាឆ្នាំមិត្តភាពចិន កម្ពុជា សង្ឃឹមថាខេត្តព្រះសីហនុដើរតួនាទីសំខាន់អបអរសាទរខួប ៦៥ឆ្នាំកាន់តែស៊ីជម្រៅ ដើម្បីសម្របសម្រួលដល់អ្នកទេសចរ និងវិនិយោគចិនមកកាន់ខេត្តព្រះសីហនុ ឯកឧត្តមនឹងចាំទទួលអភិបាលខេត្ត និងគណៈប្រតិភូទៅទស្សនកិច្ចប្រទេសចិន។
Skip to toolbar