ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ព នៅលើកោះពូលូវ៉ៃ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ព នៅលើកោះពូលូវ៉ៃ

  • 4
នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនកងទ័ពដែលជានាយនាវី នាវីរង ពលនាវី និងក្រុមគ្រួសារទ័ព ដែលកំពុងឈរជើងនៅលើកោះពូលូវ៉ៃ នៃខេត្តព្រះសីហនុ។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនកងទ័ពដែលឈរជើងការពារនៅតាមបណ្ដាកោះ ឯកឧត្តម គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើពីសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ពដែលកំពុងឈរជើងការពារទឹកដី នៅតាមបន្ទាត់ព្រំដែនលើផ្ទៃទឹក ដែលមានការលំបាកនៅឆ្ងាយពីដីគោក ពិបាកក្នុងការធ្វើដំណើរ និងជីវភាពរស់នៅផ្សេងៗ។ ដូច្នេះហើយទើបសម្ដេចចាត់ឱ្យនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាជូនបងប្អូននៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហានរបស់បងប្អូនកងទ័ពដែលជានាយនាវី នាយនាវីរង និងពលនាវីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តស្មារតីក្នុងការការពារបូរណភាព ទឹកដី មិនខ្លាចនឿយហត់ និងមានការអភិវឌ្ឍបានយ៉ាងល្អប្រសើរ។
អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលឧបត្ថម្ភជូនកងទ័ពឈរជើងនៅកោះពូលូវ៉ៃរួមមាន៖ ម្ហូបអាហារ សម្ភារៈប្រើប្រាស់ ភេសជ្ជៈផ្សេងៗ ឧបត្ថម្ភថវិកាជូន បញ្ជាការដ្ឋានការពារកោះឆ្នេរ ១០,០០០,០០០ រៀល, កងការពារកោះពូលូវ៉ៃលេខ៥ ១០,០០០,០០០ រៀល និងជូនកងទ័ពឈរជើងទាំងអស់ ក្នុងម្នាក់១០ម៉ឺន
រៀល គ្រួសារកងទ័ព ម្នាក់ ១០ម៉ឺនរៀល។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៌ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏បាននាំយកអំណោយមានម្ហូបអាហារនិងថវិកាមួយចំនួនរបស់ឯកឧត្តម នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទៅឧបត្ថម្ភកងទ័ពឈរជើងនៅកោះពូលូវ៉ៃផងដែរ។
Skip to toolbar