ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត
ព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី
នគររូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តព្រះសីហនុ ដើម្បីលើកទិសដៅការងារថ្មី និងស្វែងយល់ពីការលំបាករបស់ មន្ត្រីរាជការក្នុងវិស័យការងារនេះ៕ TR