លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វេទិកាជួបជុំ CEO នៅខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វេទិកាជួបជុំ CEO នៅខេត្តព្រះសីហនុ

  • 4
នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វេទិកាជួបជុំ CEO នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «ជីវិតជា CEO» ដែលបានរៀបចំឡើងដោយ ក្រុមហ៊ុន រដ្ឋា លីឌើរស៊ីប ឯ.ក (Rotha Leadership) នៅសណ្ឋាគារ ឆ្នេរសុខា។
លោកអភិបាលរងបាន លើកឡើងថា ជីវិតជាCEO ដែលដឹកនាំក្រុមហ៊ុន និងជីវិតមន្ត្រីបំរើប្រជាពលរដ្ឋគឺមិនខុសគ្នាទេ ពោលគឺយើងត្រូវការជាចាំបាច់នូវសិល្បៈ​នៃការដឹកនាំ ដើម្បីភាពរីកចំរើនប្រកបដោយចីរភាព និងចេះស្វែងរកឱកាសនៅក្នុងវិបត្តិ​។​ ជាក់ស្តែង យើងអាចមើលឃើញ​តាមរយៈ​ការឆ្លៀតឱកាសសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យបានរួចរាល់ក្នុងវិបត្តិកូវីដ-១៩ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និងត្រៀមលក្ខណៈ​ទទួល​យកការវិនិយោគនាពេលអនាគតដ៏ខ្លីខាងមុខ។
លោក អភិបាលរង បានបន្ថែមទៀតថា វេទិកានេះគឺពិតជាបានបណ្តុះស្មារតី មនសិកា ឧត្តមគតិព្រមទាំងបង្កើតបាននូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ សម្រាប់ពេលបច្ចុប្បន្ន និងតទៅអនាគត ព្រមទាំងបានផ្តល់ឱកាសដល់សហគ្រិន ម្ចាស់អាជីវកម្ម ចែករំលែកនូវចំណេះដឹង ជំនាញ បទពិសោធន៍ និងការអនុវត្តល្អៗ ដើម្បីរួមគ្នាពង្រឹងពង្រីកសមត្ថភាព និងសក្តានុពល។ លើសពីនេះ លោកបានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តបេសកកម្មនេះ ឱ្យបានកាន់តែ ទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត។
Skip to toolbar