ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ

  • 4
ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ និងចុះកិច្ចសន្យា ស្តីពីគម្រោងសាងសង់ការងារបញ្ចប់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ រវាងរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន មហានគរ អេនជីនាវីង អែន ខនស្ត្រាក់សិន ឯ.ក នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន មហានគរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារសាលាខេត្តព្រះសីហនុ ស្តីពីគម្រោងសាងសង់ការងារបញ្ចប់ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ ដើម្បីពិនិត្យសិក្សាវាយតម្លៃលើតម្លៃបច្ចេកទេសនាពេលកន្លង ហើយថ្ងៃនេះយើងធ្វើការប្រជុំជាមួយគណៈកម្មការបច្ចេកទេស និងក្រុមហ៊ុនសាងសង់ មហានគរ អេនជីនាវីង អែនខនស្ត្រាក់សិន ឯ.ក ដើម្បីឈានទៅចុះកិច្ចសន្យាសាងសង់បញ្ចប់អគារសាលាខេត្តព្រះសីហនុ ទន្ទឹមនោះយើងក៏គិតគូគៀគររកថវិកាឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ឆ្លើយតបទៅនឹងកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន មហានគរ នៅពេលដំណើរការសាងសង់ ឱ្យបានទាន់ពេលវេលា។ ដោយសារដំណើរនៃការសាងសង់នាពេលកន្លងមក យើងបានធ្វើការសម្របសម្រួលពិគ្រោះយោបល់រកថវិកាគាំទ្រដំណើរការសាងសង់ឱ្យបានសមស្រប ម្យ៉ាងក្រុមហ៊ុនក៏ត្រូវការថវិកា ដើម្បីយកទៅទិញសម្ភារៈដំណើរការសាងសង់បញ្ចប់ឱ្យរលូន តាមការគ្រោងទុក ។
បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម លី រស្មី ក៏បានចុះពិនិត្យការដ្ឋានសាងសង់អគារសាលាខេត្តព្រះសីហនុ និងបានជម្រុញឱ្យក្រុមការងារពន្លឿនការងារសាងសង់គ្រឿងបង្គំឱ្យបានលឿន ឆាប់ និងទាន់ពេលវេលា។
Skip to toolbar