ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនលោកយាយ ឈុន ឡៃគើន មានអាយុ៩៣ឆ្នាំ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនលោកយាយ ឈុន ឡៃគើន មានអាយុ៩៣ឆ្នាំ

  • 4
ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនលោកយាយ ឈុន ឡៃគើន មានអាយុ៩៣ឆ្នាំ ភ្នែកងងឹត ត្រចៀកធ្ងន់ និងពិការជើង ជាជនចាស់ជរាដែលវង្វេងផ្ទះ បច្ចុប្បន្នលោកយាយស្នាក់នៅ មណ្ឌលបុរីកុមារ ខេត្តព្រះសីហនុ។

មូលហេតុដែលលោកយាយ ឈុន ឡៃគើន បានចេញពីផ្ទះនៅម្តុំឈូកវ៉ាភ្នំពេញ មកដល់ខេត្តព្រះសីហនុតាមឡានឈ្នួលកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ គឺមានបំណងស្វែងរកដំណោះស្រាយវិវាទរឿងដីធ្លីក្នុងក្រុមគ្រួសារពីមុន មិនមែនវង្វេងផ្ទះឬកូនចៅបោះបង់ចោលទេ។
ជាមួយគ្នានេះ តាមរយៈការសម្របសម្រួលពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ លោកយាយ ឈុន ឡៃគើនបានយល់ព្រមត្រឡប់ទៅផ្ទះនៅម្តុំឈូកវ៉ា ភ្នំពេញវិញហើយ ចំណែករឿងវិវាទផ្ទាល់ខ្លួនលោកយាយពាក់ព័ន្ធដីធ្លីយ៉ាងណានោះ នឹងបន្តដោះស្រាយតាមក្រោយដោយផ្អែកលើនិតិវិធីច្បាប់ ក្នុងនោះរដ្ឋបាលខេត្តនឹងចាត់ចែងមន្ត្រីរៀបចំដឹកជញ្ជូនលោកយាយទៅដល់ផ្ទះ៕
Skip to toolbar