លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុង “កិច្ចពិភាក្សា និងតស៊ូមតិពិសេស” (The Great Debate) – រដ្ឋបាលខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុង “កិច្ចពិភាក្សា និងតស៊ូមតិពិសេស” (The Great Debate)

  • 4
នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុង “កិច្ចពិភាក្សា និងតស៊ូមតិពិសេស” (The Great Debate) ស្តីពី “អនាគតកម្ពុជានា ៥-១០ឆ្នាំខាងមុខ” ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM)។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានវិនិយោគិនខ្មែរ និងបរទេសចូលរួមយ៉ាងច្រើនកុះករ ក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់អំពីស្ថានភាព និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា និងខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងបានគូសបញ្ជាក់អំពីតថភាព និងវឌ្ឍនភាព នៃផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងវិធានការនានាដើម្បីដោះស្រាយគម្រោងវិនិយោគដែលជាប់គាំង និងចក្ខុវិស័យនាពេលអនាគត ជូនសាធារណជនដែលជាអ្នកជំនាញមកពីវិស័យអចលនទ្រព្យ និងធនាគារផងដែរ។
Skip to toolbar