លោកឡុង ឌីម៉ង់បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់ការអនុវត្តគម្រោង “គាំទ្រអភិបាលកិច្ចក្រុមប្រឹក្សាឃុំ និងសហគមន៍មូលដ្ឋានក្នុងការផ្តល់សេវាអប់រំកុមារតូច និងលើកកម្ពស់សមភាពយេនឌ័រ – រដ្ឋបាលខេត្តព្រះសីហនុ

លោកឡុង ឌីម៉ង់បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់ការអនុវត្តគម្រោង “គាំទ្រអភិបាលកិច្ចក្រុមប្រឹក្សាឃុំ និងសហគមន៍មូលដ្ឋានក្នុងការផ្តល់សេវាអប់រំកុមារតូច និងលើកកម្ពស់សមភាពយេនឌ័រ

  • 4
នាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ លោកឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្ត ព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់ការអនុវត្តគម្រោង
“គាំទ្រអភិបាលកិច្ចក្រុមប្រឹក្សាឃុំ និងសហគមន៍មូលដ្ឋានក្នុងការផ្តល់សេវាអប់រំកុមារតូច និងលើកកម្ពស់សមភាពយេនឌ័រ” ដែលមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ និងតំណាងឃុំគោលដៅសរុបប្រមាណ៨០នាក់ នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១. ផ្សព្វផ្សាយសមិទ្ធផលដែលសម្រេចបាននានារបស់គម្រោង និងមេរៀនបទពិសោធន៍ក្នុងរយៈពេល៣ ឆ្នាំ (២០២០-២០២២)
២. ចែករំលែកវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការអនុវត្តសកម្មភាព និងកត្តាជោគជ័យក្នុងការធ្វើការជាមួយបណ្ដាអ្នកពាក់ព័ន្ធដើម្បីធ្វើឱ្យប្រសើរឡើង នូវគុណភាពអប់រំកុមារតូច និងនិរន្តរភាពរបស់មត្តេយ្យសិក្សាសហគមន៍
៣. កំណត់មធ្យោបាយគាំទ្រទៅអនាគត ដើម្បីទទួលស្គាល់មត្តេយ្យសិក្សាសហគមន៍ដែលសម្រេចបានលក្ខណៈសម្បត្តិស្តង់ដាអប្បរមា។
គម្រោងគាំទ្រអភិបាលកិច្ចក្រុមប្រឹក្សាឃុំនិងសហគមន៍មូលដ្ឋានក្នុងការផ្ដល់សេវាអប់រំកុមារតូចនិងលើកកម្ពស់សមភាពយេនឌ័រនេះ បានទទួលការឧបត្ថម្ភថវិកាពី សហភាពអឺរ៉ុប (EU), ទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសបារាំង(AFD), និងស្ថានទូតសាធារណៈរដ្ឋឆេកប្រចាំប្រទេសកម្ពុជា ព្រមទាំងម្ចាស់ជំនួយឯកជនផ្សេងៗទៀត ក្រោមការអនុវត្តគម្រោងដោយ សមាគមបណ្ដុះកុមារ(BK) និងអង្គការពិភពកុមារនិងអភិវឌ្ឍន៍(PE&D)។
Skip to toolbar