គណៈប្រតិភូខេត្តព្រះសីហនុ​ ដឹកនាំដោយឯកឧត្តម​ ​វង្ស​ ផាណាត​ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជេីញធ្វេីដំណេីរទៅកាន់ខេត្តគៀនយ៉ាង​ នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម – រដ្ឋបាលខេត្តព្រះសីហនុ

គណៈប្រតិភូខេត្តព្រះសីហនុ​ ដឹកនាំដោយឯកឧត្តម​ ​វង្ស​ ផាណាត​ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជេីញធ្វេីដំណេីរទៅកាន់ខេត្តគៀនយ៉ាង​ នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម

  • 4
នៅរសៀលថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០២៣​ គណៈប្រតិភូខេត្តព្រះសីហនុ​ ដឹកនាំដោយឯកឧត្តម​ ​វង្ស​ ផាណាត​ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជេីញធ្វេីដំណេីរទៅកាន់ខេត្តគៀនយ៉ាង​ នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ ក្នុងឱកាសមកជូនពរបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិវៀតណាម​ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ​។

ជាកិច្ចចាប់ផ្តេីមភាគីទាំងពីរបានណែនាំគ្នា​នូវសមាសភាពចូលរួមក្នុងស្មារតីភារតភាព​ មិត្តភាពនៃប្រទេសជិតខាងកម្ពុជា​ វៀតណាម​ ជាពិសេសចំណងសាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត​សម្ព័នមេត្រីភាព​ ខេត្តព្រះសីហនុ(ប្រទេស​កម្ពុជា)និងខេត្តគៀនយ៉ាង​(សាធារណរដ្ឋ​សង្គមនិយម​វៀតណាម)​។ លោក ង្វៀន​ លឿវជ្រុង​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាងបានមានមតិលេីកឡេីងថា​ នាពេលកន្លងទៅ ខេត្តទាំងពីរទទួលបានលទ្ធផលល្អក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។ វិស័យវប្បធម៌ និងសង្គម និងទំនាក់ទំនងខាងក្រៅរបស់ខេត្តទាំងពីរបានរួបរួមកាន់តែខ្លាំងឡើងសម្រាប់ការអភិវឌ្ឍន៍ និងនិរន្តរភាព។
លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាព ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាពិសេសកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរត្រូវការសហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការការពារ​សន្តិសុខ​តាម​ព្រំដែន រួមគ្នា​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម។ ទន្ទឹមនឹងនេះយេីងកាន់តែបន្តកិច្ចសហប្រតិបត្តិការដឹកនាំរួមគ្នា​ ការពារសន្តិសុខព្រំដែន​ ជួយឧបត្ថម្ភ​ អភិវឌ្ឍសេដ្ឋកិច្ច​ វប្បធម៌​ លេីកកម្ពស់ជីវភាពប្រជាពលរដ្ឋយេីងទាំងពីរកាន់តែប្រសេីរឡេីងថែមទៀត។
ឯកឧត្តម វង្ស​ ផាណាត​ ប្រធានប្រតិភូខេត្តព្រះសីហនុបានមានមតិជូនពរដោយលេីកឡេីងថា​ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិវៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខនេះ​ សូមឱ្យកម្មាភិបាល​ប្រជាជនខេត្តគៀនយ៉ាង​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជួបប្រទះតែសេចក្តីសុខចម្រេីន​ និងពុទ្ធពរទាំងឡាយបួនប្រការ​ ពិសេសសូមឱ្យចំណងសាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា​ វៀតណាមកាន់តែរឹងមាំយូរអង្វែង។ បន្ទាប់មកគណៈប្រតិភូខេត្តព្រះសីហនុក៏បានជូនកាដូរអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តគៀនយ៉ាង​ វៀតណាម​ ថតរូបអនុស្សាវរីយ៍​ និងពិសារអាហារសាមគ្គីប្រកបដោយភាពស្និទស្នាលបំផុត។
Skip to toolbar