កិច្ចប្រជុំស្តីពី “ការពង្រឹង វិធានការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន” – រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំស្តីពី “ការពង្រឹង វិធានការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន”

  • 4

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំស្តីពី "ការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន" រួមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំ ឡើងនៅក្នុងសាលាខេត្តព្រះសីហនុ ។នៅក្នុងឱកាសនេះ ឯកឧត្តម បានក្រើនរំលឹកដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ឲ្យខិតខំបន្ថែមទៀត ក្នុងការបំពេញភារកិច្ច ទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន ការចែកចាយគ្រឿងញៀននៅក្នុងខេត្តទាំងមូល ព្រោះគ្រឿងញៀនមិនត្រឹមតែបំផ្លាញមនុស្សម្នាក់នោះទេ គឺវាបំផ្លាញដល់សង្គមជាតិទាំងមូលថែមទៀតផង ។ ឯកឧត្តម បានបន្ថែមទៀត ថាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការណ៍ ឲ្យបានតឹងរ៉ឹង ម៉ត់ចត់ និង កាន់តែមានប្រសិទ្ធិភាព ដើម្បីទប់ស្កាត់ការចែកចាយ និង ប្រើបា្រស់គ្រឿងញៀនរាល់គ្រប់រូបភាព នោះទើបក្នុងខេត្តព្រះសីហនុ មានការអភិវឌ្ឍន៍ធនធានមនុស្ស និង ដើម្បីលើកកំពស់ វិស័យទេសចរណ៍ខេត្តទាំងមូល ៕ TR

រូបភាព

01 02 04 08

Skip to toolbar