ឯកឧត្តម គួច ចំរើន បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែក ជូនប្រជពលរដ្ឋរងគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់) – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែក ជូនប្រជពលរដ្ឋរងគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់)

  • 4
ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែក ជូនប្រជពលរដ្ឋរងគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់)នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ញើញចូលរួមពីឯកឧត្តម លោកជំទាវប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អ្នកតំណាងរាស្ត្រ មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម។

តាមរបាយការណ៍របស់លោកអភិបាស្រុកព្រៃនប់បានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១,២៦៨ គ្រួសារ មកពី ៨ឃុំ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ដែលរងឥទ្ធិពលខ្យល់កន្រ្តាក់កាលពីយប់ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២កន្លងមក ធ្វើឱ្យមានការរបើកដំបូលផ្ទះ រលំផ្ទះ ១៥ខ្នង និងបង្កឱ្យមានអ្នករងរបួសចំនួន ៣នាក់។
ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរ សុកទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ នាពេលនេះ និងសូមចូលរួមការលំបាកដោយឥទ្ធិពលខ្យល់កន្រ្តាក់ បង្កឱ្យមានផ្ទះចំនួនជាង ១,២៦៨ខ្នង ត្រូវបានរបើកដំបូល ក្នុងនោះរលំចំនួន ១៥ខ្នង និងបង្កឱ្យមានប្រជាពលរដ្ឋរងគ្រោះថ្នាក់ ៣នាក់ និងធ្វើឱ្យខូចខាតសម្ភារៈក្នុងផ្ទះ។ ដោយមើលឃើញការលំបាកពីគ្រោះមហន្តរាយធម្មជាតិដែលកើតឡើងនាពេលនេះ។ ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ពីគ្រោះធម្មជាតិ និងទទួលបានព័ត៌មានស្តីពីខ្យល់កន្រ្តាក់ បង្កឱ្យផ្ទះបងប្អូនប្រជាពលរដ្ឋរបស់យើងនៅទីនេះមានការខូចខាតតិច និងខូចខាតទាំងស្រុង និងមានប្រជាពលរដ្ឋរងគ្រោះថែមទៀតផង ។
ឯកឧត្តមប្រធានសាខាបានបញ្ចាក់ថា ស្បៀងអាហារដែលនាំយកមកចែកជូន បងប្អូននាពេលនេះ គឺបានមកពីការចូលរួមរបស់បងប្អូនសប្បុរសជន ដើម្បីយកមកធ្វើការចែកជូនបងប្អូននៅទីនេះ។ និងដោយមានការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋមានអ្នករងរបួស និងត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់កន្លែងមានសុវត្ថិភាព ទន្ទឹមនោះរដ្ឋបាលខេត្តបានបញ្ជូនរថយន្តសង្គ្រោះមកជួយសម្របសម្រួលដឹកអ្នករបួសយកទៅព្យបាល និងបានចាត់ឱ្យមន្ត្រីចុះមកប្រចាំការនៅតាមឃុំ ក្នុងនោះមានកងកម្លាំងសឹករងព្រះសីហនុ ចុះជួយអន្តាគមន៍កន្លែងដែលចាំបាច់ត និងកងកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។
ឯកឧត្តម បន្តថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានយកចិត្តទុកដាក់ពិសេសនាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋ ពិសេសផ្តោតលើចាស់ជរា និងកុមារ។ ក្នុងឱកាសនោះអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ បានចុះសួសុខទុក និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋដែលរលំផ្ទះនៅតាមមូលដ្ឋាន នេះជាការគិតគូររបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំខេត្ត។ តាងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម សូមថ្លែងអំណរគុណអ្នកតំណាងរាស្ត្រ កងកម្លាំងប្រដាប់អាវុធបានជួយសម្របសម្រួលការខ្វះខាតរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ហើយពេលនេះយើងបាននាំយកអំណោយមនុស្សធម៌ ដែលមានមកពីសប្បុរសជនជាតិ អន្តរជាតិដែលបានចូលរួមយកមកចែកជូនបងប្អូននៅទីនេះ និងបន្តទៅចែកជូនប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយផ្លូវជាតិលេខ៣បន្តទៀត។ សូមអរគុណយុវជនស្ម័គ្រចិត្ត រួមធ្វើសកម្មភាពភាពវេចខ្ចប់សម្ភារៈយកមកចែកជូនប្រជាពលរដ្ឋដោយធ្វើកិច្ចការទាំងយប់ នេះជាស្មារតីនិងទឹកចិត្តក្នុងការជួយសង្គ្រោះបងប្អូន។ សុំយកឱកាសនេះ អំពាវនាវឱ្យប្រជាពលរដ្ឋមានការតប្រុងប្រយ័ត្នថែទាំសុខភាពឱ្យបានល្អចៀសផុតពីគ្រោះមហន្តរាយនាពេលនេះ។ ក្នុងឱកាសនោះក៏បានផ្តល់លិខិតថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកា ដើម្បីចែកជូនប្រជាពលរដ្ឋនាពេលនេះផងដែរ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់មានចំនួន ១,២៦៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភូយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០ ០០០ រៀល។ ដោយឡែកអ្នករងគ្រោះ រលំផ្ទះទាំងស្រុង ១៥គ្រួសារ ទទួលបានតង់ម្នាក់មួយ ថវិកា ១លានរៀល អ្នករងរបួស ៣នាក់ ទទួលបានថវិកាម្នាក់ ៥០០ ០០០រៀល៕
Skip to toolbar