ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករទូកក្តោង និងក្រុមកីឡាករម៉ូតូទឹក នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករទូកក្តោង និងក្រុមកីឡាករម៉ូតូទឹក នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ

  • 4
រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករទូកក្តោង និងក្រុមកីឡាករម៉ូតូទឹក នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយកីឡាករទូកក្តោង និងកីឡាករម៉ូតូទឹកថា ថ្ងៃមុនយើងបានជួបបងប្អូនកីឡាកររបស់យើងនៅរាជធានីភ្នំពេញ ថ្ងៃនេះមកជួបកីឡាករទូកក្តោង និងម៉ូតូទឹករបស់យើងនៅខេត្តព្រះសីហនុ បំណងកោតសរសើរកីឡាករ គ្រូបង្វឹកចូលរួមប្រកួតក្នុងនាមខេត្ត ដោយសារតែការស្រឡាញ់កីឡា ទន្ទឹមនោះយើងក៏ទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ នេះជាមោទនភាពរបស់ខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត តាងនាមមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាកិតិ្តយសរបស់យើងទាំងអស់គ្នាជាតំណាងឱ្យខេត្តព្រះសីហនុ ចាញ់ ឈ្នះជារឿងធម្មតា ក៏ប៉ុន្តែការខិតខំរបស់កីឡាកររបស់យើងទទួលបានមេដាយជាបន្តបន្ទាប់ សូមបន្តការខិតខំប្រឹងប្រែងដណ្តើមយកមេដាយមាសសម្រាប់ខេត្តរបស់យើងឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ក្នងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានឧប្តម្ភថវិកាជូនកីឡាករទូកក្តោង និងកីឡាករម៉ូតូទឹកសរុបចំនួន១១នាក់ ក្នុងម្នាក់ ១០០ដុល្លាអាមេរិក។
Skip to toolbar