ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការរយៈពេល៣ឆ្នាំ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការរយៈពេល៣ឆ្នាំ

  • 4

ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការរយៈពេល៣ឆ្នាំ (២០១៩-២០២១) និងលើកទិសដៅឆ្នាំបន្ត (២០២២-២០២៣) រវាងខេត្តព្រះសីហនុ (កម្ពុជា) និងខេត្តគៀនយ៉ាង (វៀតណាម) មកដល់ខេត្តគៀនយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។

Skip to toolbar