ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យសមិទ្ធផល សំណង់អាគារសិក្សា វិទ្យាល័យទួលកែវ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យសមិទ្ធផល សំណង់អាគារសិក្សា វិទ្យាល័យទួលកែវ

  • 4
ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យសមិទ្ធផល សំណង់អាគារសិក្សា វិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលស្រុកព្រៃនប់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោកមេឃុំទឹកល្អក់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់លោកនាយកទីចាត់ការផែនការ និងវិនិយោគ ពិនិត្យកញ្ចប់ថវិកាឆ្នាំ២០២៣ ដើម្បីលើកគម្រោងបំពាក់សម្ភារៈនៅក្នុងបន្ទប់សិក្សានីមួយៗមានដូចជា៖ តុសិស្ស តុគ្រូ ក្តាខៀន និងទូរសម្រាប់ទុកដាក់សម្ភារៈ។ល។ ព្រមទាំងបានណែនាំក្រុមការងារបច្ចេកទេសត្រូវរៀបចំឈូសឆាយដី នៅខាងមុខទីធ្លាសាលាឱ្យបានរាបស្មើ និងសិក្សាធ្វើផ្លូវដើម្បីឱ្យសិស្សានុសិស្សធ្វើដំណើរកាន់តែមានភាពងាយស្រួល និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅក្នុងបរិវេណសាលារៀនឱ្យមានសោភ័ណភាព និងបរិស្ថានល្អស្អាត។
សូមបញ្ជាក់ថា អគារសិក្សាមួយខ្នង មានកម្ពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ គឺជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តាមរយៈលោកឧកញ៉ា តុង ចំរើន និងលោកជំទាវ។ វិទ្យាល័យទួលកែវ នឹងបើកបវេសនកាលឆ្នាំសិក្សា២០២២- ២០២៣ខាងមុខ ដែលមានសិស្សានុសិស្សមកពីឃុំចំនួន០៣ ដូចជា ឃុំសាមគ្គី ឃុំទឹកថ្លា និងឃុំទឹកល្អក់ នៃស្រុកព្រៃនប់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៕
Skip to toolbar