ឯកឧត្តម វង្ស ផាណាត ឯកឧត្តម គួច ចំរើន និងឯកឧត្តម លី រស្មី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម វង្ស ផាណាត ឯកឧត្តម គួច ចំរើន និងឯកឧត្តម លី រស្មី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ

  • 4
រសៀលថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍បើកកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ ស្តីពីវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ៖១.ត្រួតពិនិត្យការងារសាង់សង់អគារសាលាខេត្តព្រះសីហនុ។
២.ទាក់ទងការគ្រប់គ្រងគម្រោងសាងសង់។
៣.ទាក់ទងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការសាងសង់។
ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានឯកភាពតាមសំណើររបស់ឯកឧត្តមអភិបាលខេត្ត ក្នុងការធ្វើរបាយការណ៍ប្រចាំសប្តាហ៍ ស្តីពីវឌ្ឍនភាពនៃការសាងសង់ ដើម្បីឆ្លុះបញ្ចាំងពីក្រុមការងារសាងសង់ ដើម្បីរកដំណោះស្រាយ ហើយការងារអនុវត្តដោយទំនួលខុសត្រូវនៅក្នុងការដ្ឋានមានដូចជា៖
១.ការងារសាងសង់គ្រឿងបង្គុំ
២.ការងារស្ថាបត្យកម្ម
៣.ការងារប្រព័ន្ធទឹក ភ្លើងជាដើម។ ហើយក្រុមការងារបច្ចេកទេសត្រូវប្រចាំការនៅក្នុងការដ្ឋាន ដើម្បីយើងមានភាពងាយ ស្រួលក្នុងការសាងសង់បានលឿន ។
តំណាងក្រុមហ៊ុន វីធី អេនជីនារីង (ខេមបូឌា) ឯ.ក បានរាយការណ៍ពីវឌ្ឍនភាពការសាង់សង់សម្រេចបានដូចជា៖
-ការងារគ្រឹះជើងតាង១០០ភាគរយ
-ការងារកម្រាលខណ្ឌជាន់ផ្ទាល់ដី ៦៧ភាគរយ
-ការងារកម្រាលខណ្ឌជាន់ទី១បាន ៣៨ភាគរយ
-ការងារបណ្តាញភ្លើង បណ្តាញទឹកក្រោមដី ៥០ភាគរយ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ត្រូវបង្កើនល្បឿននៃការសាងសង់ ព្រោះនៅខែខាងមុខភ្លៀងធ្លាក់តិចតួចមិនរំខានដល់ការដ្ឋានសាងសង់បស់យើងនោះទេ ដូច្នេះយើងមានលទ្ធភាពពន្លឿនការសាងសង់កាន់តែលឿនជាក់ជាមិនខាន ម្យ៉ាងទៀតការសាងសង់ត្រូវតែមានគុណភាពធានាការប្រើប្រាស់យូអង្វែង។
សូមបញ្ជាក់ថា ការដ្ឋានសាងសង់សាលាខេត្តព្រះសីហនុ បានបើកការដ្ឋានកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ៕
 
Skip to toolbar