លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាស ស្តីពី ការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្ត គម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច – រដ្ឋបាលខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាស ស្តីពី ការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្ត គម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច

  • 4
ព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាស ស្តីពី ការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្ត គម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម១០ហិកតា ក្រោមអធិបតីភាពឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានតំណាងរដ្ឋបាលខេត្ត មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងធនាគារពិភពលោក សរុបប្រមាណ ២៥០រូប នៅទីស្តីការក្រសួងបរិស្ថាន។

នៅក្នុងសិក្ខាសាលានេះ ឯកឧត្តមប្រធាន បានជម្រាបជូនអង្គសិក្ខាសាលា អំពីចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា សំដៅបញ្ជ្តាបអំពីគោលបំណងជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារ សំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ដែលមានសសរស្តម្ភចំនួន ០៥គឺ: កិច្ចគាំពារបរិស្ថាន កិច្ចការពារជីវៈចម្រុះ ការរស់នៅប្រកបដោយ ចីរភាព រដ្ឋបាលទំនើប និងការអភិរក្សធនធានធម្មជាតិ។
Skip to toolbar