ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

  • 4
រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។

យោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពខេត្ត បានសម្រេចបង្កើតក្រុមការងារប្រតិបត្តិការចំនួន ០៣ក្រុម ដើម្បីចុះត្រួតពិនិត្យនៅតាមទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួម នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានតួនាទី និងភារកិច្ចដូចខាងក្រោម៖
-ចុះត្រួតពិនិត្យនៅតាមទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួម នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ
-ចុះត្រួតពិនិត្យអំពីភាពស្របច្បាប់ នៃជនបរទេស និងភាពស្របច្បាប់ នៃការប្រើប្រាស់កម្លាំងពលកម្ម ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា
-ចុះត្រួតពិនិត្យលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ និងឯកសារពាក់ព័ន្ធដទៃផ្សេងទៀត
-ចុះត្រួតពិនិត្យ និងបង្ក្រាបករណីការជួញដូរមនុស្ស ការចាប់បង្ខាំងមនុស្ស ការធ្វើទារុណកម្មការបង្ខំឱ្យធ្វើការ ការជំរិតទារប្រាក់…។ល។
-ចុះត្រួតពិនិត្យ និងបង្ក្រាបករណី ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន
-ចុះត្រួតពិនិត្យ និងបង្ក្រាបករណី ការជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់
-រាល់ការចុះអនុវត្តការងារត្រូវមានការសម្របសម្រួលនីតិវិធី ពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ
-ធ្វើកំណត់ហេតុរាល់ការចុះត្រួតពិនិត្យទីតាំងនីមួយៗ និងបូកសរុបលទ្ធផលការងាររាយការណ៍ជូនឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
-រៀបចំកសាងសំណុំឯកសារស្របតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ
-ប្រធានក្រុមការងារនីមួយៗ អាចប្រគល់សិទ្ធិដឹកនាំជូនអនុប្រធានក្រុម ដើម្បីដឹកនាំក្រុមការងារចុះបំពេញភារកិច្ចនៅទីតាំងណាមួយ តាមស្ថានភាពជាក់ស្តែង
-ថតវីដេអូសកម្មភាព និងថតរូបភាពប្រតិបត្តិការតាមទីតាំងនីមួយៗសម្រាប់ទុកជាឯកសារ
-ក្រុមការងារនីមួយៗមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទទៅតាមទំហំការងារជាក់ស្តែង
-អនុវត្តភារកិច្ចផ្សេងៗទៀតតាមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
Skip to toolbar