ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់បងប្អូនប្រជានេសាទចំនួន០៤នាក់ដែលបានជួយសង្គ្រោះជនរងគ្រោះលិចទូក – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់បងប្អូនប្រជានេសាទចំនួន០៤នាក់ដែលបានជួយសង្គ្រោះជនរងគ្រោះលិចទូក

  • 4
ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់បងប្អូនប្រជានេសាទចំនួន០៤នាក់ដែលបានជួយសង្គ្រោះជនរងគ្រោះលិចទូក បានចំនួន០២នាក់ និងជួយដឹកសពជនរងគ្រោះ០២នាក់ផ្សេងទៀតដែលស្រង់បានពីកណ្តាលសមុទ្រមកដីគោកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនាពេលកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសរសើរដល់បងប្អូនអ្នកនេសាទ ដែលបានខិតខំជួយរុករកជនរងគ្រោះជាជនជាតិចិនដែលបានជួបគ្រោះថ្នាក់ក្នុងហេតុការណ៍លិចទូក កាលពីវេលាម៉ោង១០និង៣០ នាទីព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ក្រុមជួយសង្គ្រោះ និងមានការចូលរួមពីក្រុមហ៊ុនទូកទេសចរណ៍របស់លោកឧកញ៉ា ទៀវិចិត្រ ចេញជួយសង្គ្រោះបន្ទាន់ និងបានប្រកាសជូនដំណឹងដល់បងប្អូនប្រជានេសាទ និងក្រុមជួយសង្គ្រោះផ្សេងទៀត ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀលផងដែរ។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះដោយករណីលិចទូកមានចំនួនសរុប៤១នាក់ និងត្រូវបានជួយសង្គ្រោះ និងស្វែងរកឃើញសរុប៣៣នាក់ (ស្លាប់០៣នាក់) និងបាត់ខ្លួន០៨នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។
Skip to toolbar