ឯកឧត្ដម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ទីរសុខាភិបាល សាខាកាកបាទក្រហម និងនិវត្តជនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្ដម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ទីរសុខាភិបាល សាខាកាកបាទក្រហម និងនិវត្តជនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

  • 4
រសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ទីរសុខាភិបាល សាខាកាកបាទក្រហម និងនិវត្តជនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ខេត្តព្រះសីហនុរបស់យើងតែងតែរៀបចំធ្វើការជួបជុំគ្នាមុនឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ទោះបីយើងមានការងារមមាញឹកយ៉ាងច្រើនដែលយើងត្រូវបំពេញរយៈពេញមួយឆ្នាំកន្លងមក យើងនឹងបន្តធ្វើសកម្មភាពនេះបន្តទៀតនៅរាល់ពេលមានកម្មវិធីបុណ្យជាតិរបស់យើង។
ឯកឧត្តម អភិបាលខេត្តបន្តថា រដ្ឋបាលខេត្តព្រះសីហនុកំពុងត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកនៅចុងឆ្នាំ ២០២២ខាងមុខនេះ ទន្ទឹមនោះយើងក៏ត្រៀមរៀបចំបុណ្យអុំទូក បុណ្យឆ្លងឆ្នាំសកល និងស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។ យើងក៏ត្រូវត្រៀមលក្ខណរៀបចំពីធីបុណ្យចូលឆ្នាំខ្មែរ និងការបោះឆ្នោតសកលនៅឆ្នាំ ២០២៣ ដូច្នេះយើងត្រូវខិតខំរួមគ្នាដោះស្រាយការងារសន្តិសុខ សុវត្ថិភាពសាធារណៈឱ្យដំណើរការរៀបចំពិធីបុណ្យរបស់យើងទទួលបានលទ្ធផលផ្លែផ្កា ម្យ៉ាងទៀតការគាំទ្រដល់សេវារដ្ឋបាលនៅតាមឃុំ សង្កាត់ ជាម៉ែត្រវាស់ស្ទង់ នៃការបំរើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ហើយលទ្ធផលដែលយើងទទួលបាន គឺល្អប្រសើរប្រកបដោយឆន្ទះ យើងត្រូវពង្រឹងសមត្ថភាព ឈានទៅរកជោគជ័យនៃការបោះឆ្នោតសកលនៅឆ្នាំ២០២៣ខាងមុខបន្តទៀត។
ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមចូលរួមរីករាយក្នុងឱកាសបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌប្រពៃណីខ្មែរដែលប្រព្រឹត្តិទៅនៅពេលខាងមុខ និងការជួបជុំក្រុមគ្រួសារ និងសូមផ្ដាំផ្ញើការសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជនក្នុងខេត្តព្រះសីហនុ ទទួលបានសេចក្តីសុខ​ សេចក្តីចម្រេីន​ ជោគជ័យគ្រប់ភារកិច្ច​ និងការធ្វេីដំណេីរទៅកាន់ទីជិត ទីឆ្ងាយ​ប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា។ រួមគ្នាសហការគាំទ្រក្នុងការបំពេញការងារ ភារកិច្ចស្នូលរបស់ខ្លួនធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តក៏បាននាំថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនមន្រ្តីរាជការ មន្ទីរសុខភិបាល សាខាកាកបាទក្រហមកម្ពុជា និងនិវត្តជនក្នុងម្នាក់ចំនួន ២០០.០០០រៀល សម្រាប់យកទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ៕
Skip to toolbar