លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ពិនិត្យលើសេចក្តីព្រាងប្រកាស ស្តីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចជូនមន្ទីរបរិស្ថានរាជធានី ខេត្ត លើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងវិនិយោគឯកជន – រដ្ឋបាលខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ពិនិត្យលើសេចក្តីព្រាងប្រកាស ស្តីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចជូនមន្ទីរបរិស្ថានរាជធានី ខេត្ត លើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងវិនិយោគឯកជន

  • 4
ព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ពិនិត្យលើសេចក្តីព្រាងប្រកាស ស្តីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចជូនមន្ទីរបរិស្ថានរាជធានី ខេត្ត លើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងវិនិយោគឯកជន ក្រោមអធិបតីភាពឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានី ខេត្ត មន្ទីរ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធសរុបប្រមាណ ៩៤រូប នៅទីស្តីការក្រសួងបរិស្ថាន។

អង្គប្រជុំទាំងមូលបាន ពិភាក្សា ផ្ដល់មតិយោបល់យ៉ាងផុសផុល ក្នុងគោលបំណងផ្តល់ធាតុចូលធ្វើយ៉ាងណាឱ្យប្រកាសស្ដីពី ការធ្វើប្រតិភូកម្មសិទ្ធិអំណាចនេះ កាន់តែមានអត្ថន័យ ខ្លឹមសារច្បាស់លាស់ ព្រមទាំងបង្ករភាពងាយស្រួលដល់មន្ទីរ និងអង្គភាពពាក់ព័ន្ធយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាលទ្ធផល អង្គប្រជុំទាំងមូលបានឯកភាពគ្នា ធ្វើការពង្រីកវិសាលភាព ព្រមទាំងបន្ថែមវិស័យសំខាន់ៗមួយចំនួនបន្ថែមផងដែរ។
Skip to toolbar