ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្តម គួច ចំរើន និងលោក Bruno Bodard បើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្តម គួច ចំរើន និងលោក Bruno Bodard បើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦

  • 4
រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនៅខេត្តព្រះសីហនុ។

លោក Bruno Bodard មិត្តភាពរវាងយើងទាំងពីរ រវាងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក និងឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលយើងនឹងគ្រោងរៀបចំសន្និបាតក្លឹបឆ្នេរសមុទ្រដែលមានសមាជិកក្លឹបឆ្នេរសមុទ្រទាំងអស់នៅលើពិភពលោក សន្និបាតនេះភ្ជាប់នឹងពីធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុមានផ្លូវស្អាត មានសុវត្ថិភាព និងមានលក្ខខណ្ឌល្អជាច្រើនទៀត ជាឱកាសយើងចូលរួមបុណ្យសមុទ្រ និងបានភ្លក់រស់ជាតិម្ហូបអាហារផងដែរ យើងក៏មានកម្មវិធីជាច្រើនសម្រាប់សន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ និងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូអញ្ជើញមកកាន់ខេត្តព្រះសីហនុ រដ្ឋបាលខេត្តរីករាយចំពោះមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកនៅចុងឆ្នាំ២០២២ ពិតហើយថា យើងការជួបគ្នាប្រជុំកាលពីដើមឆ្នាំ យើងក៏បានឆ្លងកាត់ហានិភ័យនៃជំងឺកូវីដ ហើយក៏ជាការ សាកល្បងសមត្ថភាពការគ្រប់គ្រងចាត់ចែងដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់យើង ដែលយើងបានឆ្លងកាត់ជំងឺកូវីដ រងការគម្រាមកំហែងដោយសារកូវីដ កិច្ចប្រជុំនាពេលនោះ អ្វីពិបាកបំផុតហានិភ័យនៃជំងឺកូវីដ ហើយការចាប់ផ្តើមប្រជុំអន្តរជាតិមានការពិបាក និងជាបទពិសោធន៍ ដល់ពេលយើងបើកកិច្ចប្រជុំវាមិនមានការតឹងតែងនោះទេ ហើយសម្រាប់ពេលនេះ ខ្ញុំគិតថា ឧបស្គគដែលយើងបានឆ្លងកាត់កន្លងមក មិនមានអ្វីជាការរារាំងសម្រាប់សន្និបាតរបស់យើងទៀតទេ យើងក៏បានធ្វើការប្រជុំច្រើនដង ច្រើនសារមកហើយទាក់ទងនឹងរៀបចំបុណ្យសមុទ្រ ក៏ដូចជាការរៀបចំសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះនៅខេត្តព្រះសីហនុ កិច្ចការធំៗតយើងបានឯកភាពគ្នា ក្នុងនាមរដ្ឋបាលខេត្តយើងយកព្រឹត្តិការទាំងពីរនេះបង្ហាញទៅ កាន់ពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដប្រកបដោយជោគជ័យយើងបានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគគិន ទោះបីជំងឺនេះនូវមានឆ្លង ក៏ប៉ុន្តែមិនមានការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ និងបង្ហាញក្នុងបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរ នាពេលខាងមុខ។ បុណ្យសមុទ្រជាបុណ្យធំសម្រាប់បណ្តាខេត្តជាប់សមុទ្រ និងមានការគៀគរភ្ញៀវជាតិ មកពីគ្រប់ទិសមកចូលរួមកម្សាន្តសប្បាយ រួមផ្សំនឹងសន្និបាតក្លឹបឆ្នេរ កាន់តែធ្វើឪ្យព្រឹត្តិការនេះកាន់តែមានភាពផុលផុសថែមទៀត បង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក ទាំងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធផល និងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន។ ក្នុងនាមរដ្ឋបាលខេត្ត គាំទ្ររីករាយដំណើការមហាសន្និបាតក្លឹបឆ្នេរ និងបុណ្យសមុទ្រនាពេលខាងមុខនេះ ក្រោមការដឹកនាំរៀបចំដោយបណ្ឌិត ថោង ខុន ធ្វើឪ្យភាពជោគជ័យនៃកិច្ចប្រជុំ និងបុណ្យសមុទ្ររបស់យើងពិតជាការទទួលបានការសាទរពីភ្ញៀវថ្នាក់ជាតិ អន្តរជាតិ និងរង់ចាំទទួលយកការណែនាំបន្ថែមពីលោកអគ្គនាយកក្លឹបឆ្នេរសមុទ្រ។
លោក Bruno Bodard បានបញ្ជាក់ថា ពិតណាស់ពាក់ពន្ធនឹងកូវីដ កម្ពុជាមានភាពក្លាហានរៀបចំព្រឹត្តការធំៗដូចជាកិច្ចប្រជុំអន្តរជាតិជាច្រើន និងការទទួលនាវា Wasterdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជាក្តីរីករាយយើងត្រៀមរៀបចំសន្និបាតក្លឹមឆ្នេរសមុទ្រ ដែលមានក្រសួងទេសចរណ៍ចូលរួមសហការបានយ៉ាងល្អ ខ្ញុំបានរៀបចំសន្និបាតនៅញាចាង (ប្រទេសវៀតណាម) យើងគិតថា អាចរៀបចំបុណ្យសមុទ្រនៅឆ្នេរណាមួយក្នុងខេត្តតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ជាឱកាសលោកបានចូលរួមបុណ្យសមុទ្រនៅខេត្តកែប និងខេត្តកោះកុង មានការរៀបចំធំពីថ្នាក់ខេត្ត ថ្នាក់តំបន់ និងថ្នាក់ជាតិ បានក្លាយជាព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ទន្ទឹមនោះយើងក៏បានពិភាក្សាជាមួយរដ្ឋមន្ត្រីរៀបចំការប្រណាំងកង់អន្តរជាតិ និងស្វែងរកដៃគូរទស្សនកិច្ចខេត្តតំបន់ឆ្នេរទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា ការរៀបចំការប្រណាំងកង់អន្តរជាតិនៅខេត្តព្រះសីហនុឆ្នាំ២០២៤ ដែលមានវិញ្ញាសារបុរស និងនារី បើអភិបាលខេត្ត និងឯកឧត្តមរដ្ឋមន្ត្រីបានភាព យើងនឹងរៀបចំការប្រណាំងកង់អន្តរជាតិនៅខេត្តព្រះសីហនុ។
Skip to toolbar