កិច្ចប្រជុំពិភាក្សា និងបែងចែកភារកិច្ចគណៈកម្មការ រៀបចំការប្រឡង ក្របខ័ណ្ឌមន្រ្តីរាជការ ស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំពិភាក្សា និងបែងចែកភារកិច្ចគណៈកម្មការ រៀបចំការប្រឡង ក្របខ័ណ្ឌមន្រ្តីរាជការ ស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ

  • 14

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ ប្រជុំពិភាក្សា និងបែងចែក ភារកិច្ចគណៈកម្មការ រៀបចំការប្រឡង ក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃឆ្នាំ២០១៦ សម្រាប់ខេត្តព្រះសីហនុ ក្រោមការ ដឹកនាំដោយ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈ កម្មការមេប្រយោគមណ្ឌល ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន លោក-លោកស្រី ដែលជាសមាជិក ក្រុមការងារ។

នៅក្នុងអង្គប្រជុំ នារសៀលនេះ ក៏បានថ្លែងនូវលិខិតលេខ ០៤៩ ឧ.ន/១៦ (លិខិតឧទ្ទេសនាម) ដែលយោងតាម ប្រកាសលេខ ៥៤២៦ ប្រ.ក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការប្រឡងជ្រើសរើស បេក្ខជនអោយចូលបម្រើ ការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៦ និងសេចក្តី សម្រេចលេខ ០៩៥/១៦ សសរ ចុះថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៦ របស់សាលាខេត្តព្រះសីហនុ ស្តីពីការបង្កើត គណៈកម្មាការរៀបចំការប្រលង ដើម្បីជ្រើសរើសបេក្ខជន អោយចូលបម្រើការងារនៅ ក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ២០១៦។

គួរបញ្ជាក់ផងដែរថា ការប្រឡងជ្រើសរើសបេក្ខជន អោយចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌ មន្រ្តីរាជការស៊ីវិល ក្រសួង មហាផ្ទៃសម្រាប់ឆ្នាំ ២០១៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០១៦ មណ្ឌលប្រឡង នៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុង។  សម្បត្តិ

shv1

shv2

shv3

shv4

shv5

Skip to toolbar