ក្នុងពិធីសំណេះសំណាលជាមួយពូមីង បងប្អូនប្រជាពលរដ្ឋ លោកអភិបាលរងបានថ្លែងអំណរគុណដល់បងប្អូនដែលបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងផុសផុលកាលពីខែមិថុនាកន្លងទៅ។ ឆ្លៀតក្នុងឱកាសដ៏សប្បាយរីករាយនេះ លោកអភិបាលរងបាន រំលេចនូវគោលការណ៍ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិកូវីដ-១៩របស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយនិងពន្យល់អំពីការចាប់ផ្តើមអនុវត្តយន្តការច្រកចេញចូលតែមួយ ថ្នាក់ឃុំ-សង្កាត់ដែលបង្កើនប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ ព្រមទាំងជូនដំណឹងអំពីគម្រោងរបស់ខេត្តព្រះសីហនុសម្រាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានទូទាំងខេត្ត ជាពិសេសសង្កាត់លេខ១ដែលទទួលបានគម្រោងច្រើនជាងគេ និងការចុះសិក្សាដើម្បី តំឡើងអំពូលសូឡាតាមផ្លូវសារធារណៈនៅតំបន់មួយចំនួនក្នុងសង្កាត់លេខ១។លោកអភិបាលរងក៏បានអំពាវនាវក្រើនរម្លឹកដល់ពូមីងបងប្អូនទាំងអស់សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬទី៤ ឬទី៥ ឱ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលផងដែរ៕









