ទិវាជាតិ នៃការចងចាំ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ទិវាជាតិ នៃការចងចាំ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

  • 4
ព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ទិវាជាតិ នៃការចងចាំ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សម្តែងនូវក្តីសោកស្តាយ និងចងចាំមិនភ្លេចចំពោះសោកនាដកម្ម និងការឈឺចាប់នានាដែលជនរួមជាតិកម្ពុជាបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ហើយការជួបជុំគ្នានៅពេលនេះ ក៏ជាការសម្តែងនូវឆន្ទៈរួមគ្នាក្នុងការថ្កោលទោស និងការទាមទាររកយុត្តិធម៌ជូនប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសាររបបដ៏យង់ឃ្នង។ ទិវាជាតិនៃការចងចាំ ២០ឧសភា ជាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបាន ដែលជាសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើមកលើជនរួមជាតិមាតុភូមិរបស់យើងដែលបានបាត់បង់អាយុជីវិតចាប់ពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ អស់ជាង៣លាននាក់។ ការកាប់សម្លាប់ ការបង្អត់អាហារ ការបង្ខំធ្វើការ និងការធ្វើទារុណកម្មលើជនរួមជាតិកម្ពុជា។
ឯកឧត្តមបានបន្តថា ការរៀបចំទិវានៃចងចាំ ដើម្បីរម្លឹកសោកនាដកម្ម ក្នុងរបស់របបប្រល័យពូជសាសាន៍ បានបំបិទសិទ្ធិសេរីភាព និងធ្វើទារុណកម្មមកលើប្រជាជនកម្ពុជា មន្ត្រីរាជការ ពិសេសកងកម្លាំងប្រដាប់អាវុធត្រូវបានយកទៅសម្លាប់ និងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។ សោកនាដកម្ម រយៈពេលជាង៣ឆ្នាំ មិនមានប្រជាជនណានៅលើពិភពលោក ដែលបានរងទារុណកម្មដូចប្រជាជនកម្ពុជានោះទេ។ សេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិរស់រាន សិទ្ធិដើរហើរត្រូវបានបិទ ហើយប្រជាជនរបស់យើងរងការអត់ឃ្លាន និងបង្ខំធ្វើការធ្ងន់ធ្ងរជាដើម។ របបប្រល័យពូជសាសន៍បានបំពាក់នូវមនោគមវិជ្ជាប្រព្រឹត្តអំពើឃោឃៅដោយតាមដានសមាជិកគ្រួសារ បងប្អូន ជាមនោគមវិជ្ជាដ៏ឈឺចាប់ និងព្រៃផ្សៃបំផុតដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន។ បុគ្គលដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍នៅតែចងចាំនូវការធ្វើទារុណកម្ម ការបង្អត់អាហារ បង្ខំធ្វើការងារយ៉ាងធ្ងន់ធ្ងរ។ ហើយមានរណ្តៅកប់សាកសពរាប់ពាន់រណ្តៅនៅទូទាំងប្រទេស ទន្ទឹមនោះក៏មានសកម្មភាព ឃោឃៅជាច្រើនផ្សេងទៀតដែលបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះ។ យើងនៅចងចាំមិនអាចបំភ្លេចបាននូវអំពើព្រៃផ្សៃក្នុងរបបប្រល័យពូជសាសន៍។ រណៈសិរ្សសាមគ្គីសង្គ្រោះជាតិ បានធ្វើការរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៩ ធ្វើឱ្យប្រជាជនកម្ពុជាមានជីវិតរស់រាន ក៏ប៉ន្តែសង្គ្រាមនៅតែបន្តមិនទាន់បញ្ចប់នៅឡើយ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើកាចរចារ និងដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពនៅទូទាំងប្រទេស ដូច្នេះបងប្អូនត្រូវចងចាំ កុំឱ្យរបបប្រល័យពូជសាសន៍មាននៅលើទឹកដីកម្ពុជារបស់យើង។ មកដល់បច្ចុប្បន្នកម្ពុជាមានមោទនភាព មានកិត្តិយស ឈ្មោះល្បីរន្ទឺនៅលើឆាកអន្តរជាតិ និងទទួលបានសុខសន្តិភាពនៅទូទាំងប្រទេស៕
Skip to toolbar