អំណោយប្រគល់ជូន យុវជនបន្សាបគ្រឿងញៀន នៅក្នុងមណ្ឌល មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

អំណោយប្រគល់ជូន យុវជនបន្សាបគ្រឿងញៀន នៅក្នុងមណ្ឌល មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ

  • 91

ខេត្តព្រះសីហនុៈ កាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៦ ប្រតិភូ ដឹកនាំដោយ ឯកឧត្តម ឈិន សេង ងួន អភិបាលរងខេត្តព្រះសីហនុ និង លោក ឧកញា លី គួង បាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគ

និង ថវិការមួយចំនួន ទៅប្រគល់ជូន យុវជនបន្សាបគ្រឿងញៀន នៅក្នុងមណ្ឌលមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងមានការខ្វះខាតលើផ្នែកស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

01
ថ្លែងក្នុងឱកាសនោះ អភិបាលរងខេត្តព្រះសីហនុបានថ្លែងថា តបតាមសកម្មភាពមនុស្សធម៍របស់លោក ឧកញា លី គួងនាពេលនេះគឺដើម្បី ឆ្លើយតបទៅនឹងយុទ្ឋសាស្ត្រកំណែទម្រង់ ស៊ីជម្រៅ ការផ្តល់ក្តីស្រលាញ់មនុស្សជុំវិញខ្លួន ដែលតែងតែបានគិតអំពីសុខទុករបស់ប្រជាពលរដ្ឋ និង ប្អូន  ក្មួយៗ យុវជនទាំងអស់នៅទូទាំងប្រទេសទើប លោក ឧកញា លី គួង បាននាំយកគ្រឿងឧបភោគបរិភោគរួមជាមួយថវិការមួយចំនួន មកឧបត្ថម្ភដល់យុវជនបន្សាបគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដែលកំពុងបន្សាបគ្រឿងញៀន និង កែប្រែអប់រំ លើផ្នែកចិត្តសាស្ត្រ ។ ក្នុងឱកាសនោះដែរ ឯ.ឧ ឈិន សេង ងួន បានផ្តាំផ្ញើរដល់ប្អូនៗក្មួយៗ ជាយុវជន កំពុងទទួលការបន្សាបនូវសារធាតុញៀន សូមអោយមានការភ្ញាក់រលឹកឡើងវិញ ហើយដើរតាមផ្លូវមួយ ដែលសង្គមជាតិ ត្រូវការ ។ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះឆ្លងតាមការហាត់ពត់លត់ដំនេះ ប្អូនៗក្មួយៗ អាចស្វែងយល់បានច្រើន នូវលទ្ឋផលដែលខ្លួនបានប្រព្រឹត្តិកន្លងមក គ្រឿងញៀនវាពុំបានផ្តល់ផលល្អនោះទេ ប៉ុន្តែវាបានបំផ្លាញខ្លួនឯង និង អ្នកដ៏ទៃ ។ ដូចនេះសូមប្អូនៗក្មួយៗ នៅមានឪកាស និង ពេលវេលាជាច្រើនទៀតក្នុងដំណើរជិវិតរបស់ប្អូនៗក្មួយៗ ទៅថ្ងៃអនាគត ។ តបតាមសកម្មភាព ផ្តើមចេញពីការយកចិត្តទុកដាក់នេះវាសបញ្ជាក់អំពីទឹកចិត្តស្រលាញ់ ប្រកបដោយក្តីអាណិតអាសូរ ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងនាមលោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឧកញា លី គួង ដែលបានយក ចិត្តទុកដាក់ជាពិសេស ចំពោះយុវជនដែលកំពុងទទួលការបន្សាប គ្រឿងញៀននេះ ដែលជាសារមួយបង្ហាញអំពីភាពសាមគ្គី មិនប្រកាន់វណ្ណៈ មិនរើសអើងបក្សពួក ក្នុងនាមពួជសាសន៍តែមួយ។


សូមបញ្ជាក់ផងដែរថាអំណោយដែល ឧកញា លី គួង យកទៅចែកជូនដល់យុវជន បន្សាបគ្រឿងញៀន នៅក្នុង មណ្ឌលមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុរួមមានៈ ថវិកា ចំនួនសរុបជាង១០.០០០$(ជាងមួយម៉ឺនដុល្លា) , អង្ករ ៤០បាវ ស្មើនឹង ២តោន , ទឹកក្រូច ៤៥កេះ , មី ០៨កេះធំ , ទឹកត្រី ៥យូរ , ទឹកស៊ីអ៊ិវ ០៥យូរ , ត្រីខ ២ កេះធំ , ទឹកសុទ្ឋ ៥កេះ ៕ TR

រូបភាព និងអត្ថបទ មន្ទីរព័ត៌មានខេត្ត

 02 03 04

Skip to toolbar