លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោក អ៊ុល ដេតសុខុម CEO of DGB BANK PLC – រដ្ឋបាលខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោក អ៊ុល ដេតសុខុម CEO of DGB BANK PLC

  • 4
ព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោក អ៊ុល ដេតសុខុម CEO of DGB BANK PLC ឧបត្ថម្ភម៉ាស KF-94 ចំនួន ១០.០០០ ម៉ាស ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើ ប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ និងអរគុណចំពោះលោក អ៊ុល ដេតសុខុម CEO of DGB BANK PLC ដែលបានឧបត្ថម្ភម៉ាស KF-94 ចំនួន ១០.០០០ ម៉ាស ដល់រដ្ឋបាលខេត្ត សម្រាប់បំរើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នេះជាសកម្មភាពនៃការចែករំលែកចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិ បត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។
ក្នុងឱកាសនោះលោកអភិបាលរងខេត្តព្រះសីហនុ សង្ឃឹមជឿជាក់ថា ក្រុមហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ និងបងប្អូនសប្បុ រសជនបន្តជួយឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈជួយដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ៕
Skip to toolbar