ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដំឡើងរូបសំណាក «ព្រះថោងនាងនាគ» – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដំឡើងរូបសំណាក «ព្រះថោងនាងនាគ»

  • 196
រសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដំឡើងរូបសំណាក «ព្រះថោងនាងនាគ» នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញឱ្យ
ក្រុមជាងជំនាញត្រូវពន្លឿនការដំឡើងរូបសំណាក «ព្រះថោងនាងនាគ» ឱ្យបានឆាប់រួចរាល់តាមផែនការគ្រោងទុក។
Skip to toolbar