ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម

  • 4
ព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងខេត្តព្រះសីហនុ។

លោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលអនុញ្ញាតិឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងកិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលមានអ្នកវិនិយោគ និងអ្នកទេសចរចិន បានមកធ្វើការវិនិយោគនៅតំបន់សេសកិច្ចពិសេសក្រុងព្រះសីហនុ វាបានផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងមានទំនាក់ទំនងល្អ ពិសេសផ្នែកពាណិជ្ជកម្មកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងមិត្តភាព អន្តរជាតិរវាងខេត្តព្រះសីហនុ និងសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតទំនាក់ទំនងជាខេត្តក្រុងចំនួន១៨ ក្នុងនោះខេត្តក្រុងចំនួន១៤ បានបង្កើតជាសម្ព័ន្ធភាពជាខេត្តក្រុងបងប្អូន ដោយឡែកនៅខេត្តក្រុងចំនួន៤ទៀត កំពុងធ្វើការទំនាក់ទំនងជិតស្និទ្ធ ដើម្បីឈានទៅដល់ការចុះហត្ថលេខាផ្លូវការសម្រាប់សម្ព័ន្ធភាពបងប្អូននាពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រយៈពេលពីរឆ្នាំដែលកម្ពុជា ក៏ដូចខេត្តព្រះសីហនុ ជួបប្រទះផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ក្នុងនោះខេត្តព្រះសីហនុ បានទទួលការគាំទ្រពីមិត្តចិនដែលបានផ្ដល់ជាសម្ភារៈ ឧបករណ៍ និងថវិកាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈបុគ្គល និងតាមសមាគមខេត្តជាំងស៊ូ ជាបន្តបន្ទាប់ សកម្មភាពទាំងនេះគឺបានបង្ហាញពីទឹកចិត្តជួយគ្នាក្នុងគ្រាលំបាក និងសូមអរគុណដល់ថ្នាក់ដឹកនាំចិន អ្នកទេសចរ និងអ្នកវិនិយោគចិនដែលជួយអភិវឌ្ឍនៅខេត្តព្រះសីហនុ៕
Skip to toolbar