ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋាន នៅចំណុចខ្មែធ្វើបាន – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋាន នៅចំណុចខ្មែធ្វើបាន

  • 4
ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋាន នៅចំណុចខ្មែធ្វើបាន ដើម្បីជំរុញការរៀបចំចំណតរថយន្ត​ និងកែលម្អសោភ័ណភាព សម្រាប់បងប្អូនទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្ត និងថតរូបទុកជាអនុស្សាវរីយ៍។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស​ និងត្រូវបង្កើនការប្រុងប្រយ័ត្នដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ​ ៣កុំ​ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ​-១៩ ជាពិសេសមេរោគបំលែងថ្មី អូមីក្រុង។
Skip to toolbar