កិច្ចប្រជុំស្តីពី ការប្រមូលថវិកា ពីភ្ញៀវទេសចរណ៍ ទៅកម្សាន្ត តាមបណ្ដាកោះ – រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំស្តីពី ការប្រមូលថវិកា ពីភ្ញៀវទេសចរណ៍ ទៅកម្សាន្ត តាមបណ្ដាកោះ

  • 4

ខេត្តព្រះសីហនុ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំស្តីពី ការប្រមូលថវិកា ពីភ្ញៀវទេសចរណ៍ ទៅកម្សាន្ត តាមបណ្ដាកោះ សម្រាប់ទ្រទ្រង់ ដល់ការគ្រប់គ្រង និងអភិរក្សធនធាន តំបន់ឆ្នេរ ក្នុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញ ចូលរួមពីសំណាក់ មន្រ្តីមកពីមន្ទីរពាក់ព័ន្ធនានា អាជីវករ និង ភាគីម្ចាស់ទូក។ នៅក្នុងកិច្ចប្រជុំនេះ ផងដែរក៏បានពិភាក្សាអំពី ៖
-ការកាត់ប្រាក់ពី៣ដុល្លា មកត្រឹម ២ដុល្លាវិញ
-ការរៀបចំសំបុត្រដោយមានត្រាសាលាខេត្តព្រះសីហនុ
-រិះរកពិធីយ៉ាងណាកុំឱ្យប៉ះពាល់ដល់ភ្លៀវ
-ជម្រាបអោយយល់ពីគោលបំណងនៃការកាត់ប្រាក់

លោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុក៏បាន -សម្រេចក្នុងការប្រមូលចាប់ផ្តើមពីថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០១៦ នេះតទៅ ដោយមានការឯកភាពពីរដ្ឋមន្រ្តីទាំង៣ (រដ្ឋមន្រ្តីបរិស្ថាន រដ្ឋមន្រ្តីទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់) និងស្នើសុំឱ្យ ក្រុមហ៊ុនយក សំបុត្រមកបោះត្រា នៅសាលាខេត្តព្រះសីហនុ និងស្នើសុំឱ្យក្រុមហ៊ុន និង ភ្នាក់ងារទូកចូលរួម ដោយស្មារតី ទទួលខុសត្រូវ និងគាំទ្រឱ្យ មានការបើកបង្កើតសមាគមន៍។ សម្បត្តិ

01 02 03 04

Skip to toolbar