ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក ហ៊ឹន ត្រឹង – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក ហ៊ឹន ត្រឹង

  • 4
ព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក ហ៊ឹន ត្រឹង សមាជិកគណៈកម្មាធិការកណ្តាល ចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំយកទឹកបរិសុទ្ធ វីតាល់ ចំនួន ២០០កេស ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ- ១៩ ខេត្តព្រះសីហនុ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោក ហ៊ឹន ត្រឹង សមាជិកគណៈកម្មាធិការកណ្តាលចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបាននាំយកទឹកបរិសុទ្ធឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ និងសូមជូនពរឱ្យលោកនិងក្រុមគ្រួសារមានសុខភាពល្អ និងរកស៊ីទទួលទានបានកាន់តែល្អប្រសើរថែមទៀត ។
ឯកឧត្តម អភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា អស់លោក លោកស្រី លោកឧកញ៉ា បងប្អូនសប្បុរសជន បណ្តាក្រុមហ៊ុន រោងចក្រក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត ៕
Skip to toolbar