សិក្ខាសាលាពិគ្រោះយោលបល់ បច្ចេកទេសលើសេចក្តីព្រាង ”គោលការណ៍ណែនាំស្តីពី ការអភិវឌ្ឍ​ទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ” និងសេចក្តីព្រាងច្បាប់ ស្តីពី ”អេកូទេសចរណ៍” – រដ្ឋបាលខេត្តព្រះសីហនុ

សិក្ខាសាលាពិគ្រោះយោលបល់ បច្ចេកទេសលើសេចក្តីព្រាង ”គោលការណ៍ណែនាំស្តីពី ការអភិវឌ្ឍ​ទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ” និងសេចក្តីព្រាងច្បាប់ ស្តីពី ”អេកូទេសចរណ៍”

  • 6

ខេត្តព្រះសីហនុ៖ ក្រសួងទេសចរណ៍បានរៀបចំនូវ សិក្ខាសាលាពិគ្រោះយោលបល់បច្ចេកទេស លើសេចក្តីព្រាង ”គោលការណ៍ណែនាំ ស្តីពី ការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ” និងសេចក្តីព្រាងច្បាប់ ស្តីពី ”អេកូទេសចរណ៍” ដែលប្រព្រឹត្តទៅចំនួន២ថ្ងៃ ពោលគឺថ្ងៃទី០៨ និង ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៦

នៅសណ្ឋាគារ ហ្គោលដេនស៊ី ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជួន ជ័យសត្យា អគ្គលេខាធិការរង គ.ជ.វ.ទ និងមានការអញ្ជើញ ចូលរួមពីសំណាក់មន្រ្តីនៃសាលាខេត្តព្រះសីហនុ មន្រ្តីតំណាងតាមមន្ទីរ-អង្គភាពនានា ក្នុងខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើ៖
– ទី១: គោលការណ៏ណែនាំគម្រោងអភិវឌ្ឍន៏ទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ
– ទី២: បទបង្ហាញស្តីពីសេចក្តីព្រោងច្បាប់ស្តីពី “អេកូទេសចរណ៍”
កិច្ចប្រជុំនេះបានបញ្ចប់នាព្រឹកថ្ងៃ៩ ខែសីហាឆ្នាំ២០១៦ ដោយភាពជោគជ័យ និងភាពរីករាយ៕ សម្បត្តិ

01

02

03

04

Skip to toolbar