ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់តាមរយៈប្រព័ន្ធ Zoom Meeting – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់តាមរយៈប្រព័ន្ធ Zoom Meeting

  • 4
នៅវេលាម៉ោង០៨:៣០នាទីយប់ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់តាមរយៈប្រព័ន្ធ Zoom Meeting ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

របៀបវារៈ​នៃកិច្ចប្រជុំ៖
-ស្រង់បញ្ជីឈ្មោះប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
-ចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ
-​ការបេីកដំណេីរការសាលារៀនឡេីងវិញ​
-​ពិភាក្សាពីការព្យាបាលអ្នកជំងឺកូវីដ-១៩​ កម្រិតស្រាល និងមិនមានរោគសញ្ញា នៅតាមផ្ទះ
-​រៀនរស់នៅជាមួយកូវីដ-១៩ តាមគន្លងថ្មី​
-ផ្សេងៗ។
Skip to toolbar