កម្លាំងអន្តរាគន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញល្បាតចល័ត និងចុះតាមគោលដៅតំបន់ឆ្នេរសមុទ្រ។ – រដ្ឋបាលខេត្តព្រះសីហនុ

កម្លាំងអន្តរាគន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញល្បាតចល័ត និងចុះតាមគោលដៅតំបន់ឆ្នេរសមុទ្រ។

  • 65

ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ កម្លាំងអន្តរាគន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញល្បាតចល័ត និងចុះតាមគោលដៅតំបន់ឆ្នេរសមុទ្រ សំដៅការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។​​ ជាមួយគ្នានេះកងម្លាំងរបស់យើងក៏បានផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំ និងវិធានការនានារបស់ក្រសួងសុខាភិបាលព្រមទាំងវិធានការ “៣កុំ ៣ការពារ” របស់ប្រមុខរាជរដ្ឋាភិបាល និងត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយសារកត្តាអាកាសធាតុមានខ្យល់ខ្លាំងឬរលកសមុទ្រធំៗដែលអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេៗកើតឡើងជាយថាហេតុ។

Skip to toolbar