លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យដើមស្ងាវ នៅតាមបណ្តោយឆ្នេរអូត្រេះ និងឆ្នេរជំទាវម៉ៅ – រដ្ឋបាលខេត្តព្រះសីហនុ

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យដើមស្ងាវ នៅតាមបណ្តោយឆ្នេរអូត្រេះ និងឆ្នេរជំទាវម៉ៅ

  • 4

រសៀលថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យដើមស្ងាវ នៅតាមបណ្តោយឆ្នេរអូត្រេះ និងឆ្នេរជំទាវម៉ៅ ដែលរងការគំរាមពីរលកសមុទ្រ ធ្វើឱ្យដើមស្ងាវមួយចំនួនបាក់រលំ និងមានខ្លះបានងាប់ជាបណ្តើរៗ។ ចំពោះមុខមន្ត្រីជំនាញបានសិក្សាពីវិធីសាស្ត្រ ដោយដោយប្រើប្រាស់ស្បៃខ្មៅច្រកខ្សាច់ ដើម្បីទប់ការហូរច្រោះដីចេញបឬសស្ងាវ ដើម្បីការពារការដួលរលំបន្តទៀត ។ ជាមួយគ្នានេះ មន្រ្តីជំនាញ នឹងបន្តដាំដើមស្ងាវ នៅតាមបណ្តោយឆ្នេរទាំងពីរខាងលើបន្ថែមទៀត ក្នុងនោះមានសប្បុរសជន បានចូលរួមជួយដាំដើមស្ងាវចំនួន៦០០ដើមផងដែរ។

Skip to toolbar