ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានចេញ អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ បារ រង្គសាល និងទីតាំងមួយចំនួនទៀត។ល។ ចាប់ពីម៉ោងនេះតទៅ ករណីរកឃើញ ត្រូវធ្វើការផាកពិន័យ និងបិទទីតាំងនោះដោយគ្មានការលើកលែងឡើយ។
ចំពោះតូបលក់អាហារ អាហារដ្ឋាន និងភោជនីយដ្ឋាន អនុញ្ញាតបានសម្រាប់តែការលក់ដូរដោយវេចខ្ចប់ប៉ុណ្ណោះ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល។