ការយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្រ្តីជាសង្សារម្នាក់ ស្នាក់នៅក្នុងហាងលក់គ្រឿងអគ្គិសនី ស្ថិតក្នុងសណ្ឋាគារ មីង ហួយ (Min Hui) ផ្លូវ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ការយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្រ្តីជាសង្សារម្នាក់ ស្នាក់នៅក្នុងហាងលក់គ្រឿងអគ្គិសនី ស្ថិតក្នុងសណ្ឋាគារ មីង ហួយ (Min Hui) ផ្លូវ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

  • 20
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសារធាណៈជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្រ្តីជាសង្សារម្នាក់ ស្នាក់នៅក្នុងហាងលក់គ្រឿងអគ្គិសនី ស្ថិតក្នុងសណ្ឋាគារ មីង ហួយ (Min Hui) ផ្លូវ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងអាជីវករលក់ដូរ ព្រមទាំងអ្នកដែលបានចេញចូលទីតាំងហាងលក់គ្រឿងអគ្គិសនី ស្ថិតក្នុងសណ្ឋាគារ មីង ហួយ (Min Hui) ផ្សារក្តាម និងផ្សារពាណិជ្ជកម្ម តាមពេលវេលាដូចបានរៀបរាប់ក្នុងលិខិតខាងក្រោម សូមអញ្ជើញមកធ្វើតេស្តនៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
Skip to toolbar