ការយកសំណាកតេស្តពីស្ត្រីជនជាតិចិន អាយុ ២៨ឆ្នាំម្នាក់ នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) – រដ្ឋបាលខេត្តព្រះសីហនុ

ការយកសំណាកតេស្តពីស្ត្រីជនជាតិចិន អាយុ ២៨ឆ្នាំម្នាក់ នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ)

  • 4
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិន អាយុ ២៨ឆ្នាំម្នាក់ នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។

រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ចាប់ពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ខាងលេី​ សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករឱ្យបានឆាប់បំផុត។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៩ ខែកុម្ភ:​ ឆ្នាំ២០២១​ តទៅ​ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។
Skip to toolbar