កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិភាក្សាលើគម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ២០២១ – រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិភាក្សាលើគម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ២០២១

  • 6
នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិភាក្សាលើគម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ២០២១ ដោយមានការចូលរួមឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពក្នុងខេត្ត។

គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២១ ទាក់ទងនឹងការ ថែទាំសួនច្បារសាធារណៈ ស្ពានបេតុង បណ្តាញខ្សែលូអ៊ុយ ការថែទាំបណ្ដាញភ្លើងបំភ្លឺសាធារណៈ ការសាងសង់ផ្លូវបេតុង និងបណ្តាញលូទឹកភ្លៀង និងលូទឹកសំអុយ សរុបមាន ៩គម្រោង÷
១.ជួសជុលសួនច្បារវិមានឯករាជ្យ សួនកូនសោរ និងសួនច្បារតោពីរ។
២.ជួសជុលបណ្ដាញភ្លើង និងភ្លើងបំភ្លឺសាធារណៈតាមបណ្ដោយផ្លូវលេខ៨០០ ក្រុងព្រះសីហនុ។
៣.ជួសជុលស្ពានបេតុងបុកស៊ីផាយមុខអង្គការម្លប់តាប៉ាងចំនួន ០១កន្លែង សង្កាត់៤។
៤.ជួសជុលផ្លូវបេតុង ផ្លូវទៅវត្តលើ ចាក់បេតុង និងដាក់លូទឹកភ្លៀងមុខកាត់ ០,៦ម៉ែត្រ ម្ខាងស្របផ្លូវ និងលូមូលកាត់ ទទឹងផ្លូវ ០,៨ម៉ែត្រ ចាប់ពីផ្លូវលេខ៧០១ ដល់វត្តលើ ។
៥.ជួសជុលផ្លូវលេខ៨០២ ចាក់ក្រាលបេតុង លូទឹកភ្លៀងមុខកាត់ ០,៦ម៉ែត្រ និងលូទឹកស្អុយមុខ កាត់ ០,២ម៉ែត្រ សងខាងផ្លូវ (ចាប់ពីផ្លូវលេខ៨០០ ផ្លូវលេខ២១១) សង្កាត់លេខ២។
៦.ជួសជុលបណ្តាញលូ ផ្លូវលេខ២១៣ ដាក់លូទឹកភ្លៀងមុខកាត់ ០,៨ម៉ែត្រ លូទឹកស្អុយមុខកាត់ ០,២ម៉ែត្រ សងខាងផ្លូវ(ចាប់ពីផ្លូវលេខ២០០ ផ្លូវលេខ ២០៩)។
៧.ជួសជុលបណ្ដាញលូអ៊ុយ (1mx1m) មានគម្របសង ខាងផ្លូវ សង្កាត់លេខ៤ ចាប់ពីផ្លូវលេខ១០៤ តភ្ជាប់កំណាត់លូអង្គការម្លប់តាប៉ាង (គម្រោងឆ្នាំ២០២០)។
៨.ជួសជុលផ្លូវលេខ១០៥ ចាក់ក្រាលបេតុងលូទឹកភ្លៀងមុខកាត់ ០,៨ ម៉ែត្រ និងលូទឹកស្អុយមុខកាត់ ០,២ម៉ែត្រ សងខាងផ្លូវ(ពីផ្លូវលេខ១០០ ដល់ផ្លូវលេខ ១០៣៤)។
៩.ជួសជុលផ្លូវលេខ១០៣៤ ចាក់ក្រាលបេតុង លូទឹកភ្លៀងមុខកាត់ ០,៨ម៉ែត្រ លូទឹកស្អុយមុខកាត់០,២ម៉ែត្រ សងខាងផ្លូវ (ពីផ្លូវលេខ១០៣ ដល់ផ្លូវលេខ១០៥) ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បូកសរុបកិច្ចប្រជុំដោយបញ្ជាក់ថាគម្រោងទី៣ កែសម្រួលស្ពានឱ្យបានធំទូលាយ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង ទី៥ កែសម្រួលទទឹងផ្លូវឱ្យតាមស្តង់ដា និងទី៦ កែសម្រួលមកដាក់លូអ៊ុយ ដោយឡែកគម្រោងផ្សេងទៀតយើងបានឯកភាព ដូចនេះមន្ត្រីជំនាញរបស់យើងត្រូវសិក្សាបន្ទាប់ ដើម្បីឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ខាងមុខ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា គម្រោងថវិកាអភិវឌ្ឍន៍ខេត្តសម្រាប់ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាត់ថវិកាអភិវឌ្ឍន៍ ៣ដំណាក់កាល ជាបន្តបន្ទាប់ធ្វើឱ្យគម្រោងមួយចំនួនត្រូវលុបចោលក្នុងផែនការអភិវឌ្ឍន៍ឆ្នាំ២០២១ ដូច្នេះយើងត្រូវជ្រើសរើសគម្រោងអាទិភាព ដើម្បីអភិវឌ្ឍជាមុន និងតម្រូវការចាំបាច់ ។ទន្ទឹមនោះយើងត្រូវកៀរគរផ្នែកឯកជនចូលរួមការអភិវឌ្ឍក្រុងរបស់យើង ។
ឯកឧត្តម អភិបាលខេត្ត បន្តទៀតថាដោយសារឆ្នាំកន្លង មកជំនន់ទឹកភ្លៀងនៅតែបន្តលិចក្រុងរបស់យើង និងដោយសារតែសំរាមបានហូរកកស្ទះនៅតាមស្ពានចំនួន៤ ត្រូវធ្វើការកែលម្អ សាងសង់ពង្រីកឡើងវិញ ដូចជាស្ពាន L.V ស្ពានស្តេចមឹក និងស្ពាន០២ ទៀត នៅអង្គការម្លប់តាប៉ាង និងស្ពានទាំង៤ ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សាឆ្នាំ២០២១ខាងមុខ ៕
Skip to toolbar